កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ចេញល្បាតតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា វៀតណាម ( តាកែវ-អានយ៉ាង )ដើម្បីការពារទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសដែលកើតឡើង.... - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ចេញល្បាតតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា វៀតណាម ( តាកែវ-អានយ៉ាង )ដើម្បីការពារទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសដែលកើតឡើង....


នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានចាត់តាំងកម្លាំងកងវរសេនាតូចលេខ១ និងផ្នែកសឹករងបូរីជល សារ ដែលកំពុងឈរជើងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូ វីដ-១ ៩ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ពិន សុវណ្ណា មេបញ្ជាការរង ផ្នែ កសឹករងបូរីជលសារ សហការជាមួយ វរនគរបាលការពារព្រំ ដែនលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន។ 


ដោយ ចាប់ពីបង្គោលព្រំដែនលេខ២៥៦/២ រហូតដល់បង្គោលលេ ខ២៥៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្អែកយំ និងភូមិព្រៃខ្សាច់ ឃុំបូរីជ លសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីការពារទប់ស្កាត់ បង្ក្រា ប នូវរាល់បទល្មើសដែលកើតឡើងតាមខ្សែបន្ទាត់ព្រំដែន ។


ក្រោយពីបញ្ចប់ការល្បាត ជាលទ្ធផលល្បាត សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ស្ងប់ស្ងាត់មិនមានអ្វីកើតឡើងគួរឲ្យកត់ស ម្គាល់ឡើយ ៕ 







No comments:

Post a Comment

Pages