ក្រោយពីការបោះឆ្នោតឃុំសង្កាត់រួចបទល្មើសព្រៃឈើនៅរតនៈគិរីកក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសានគេសង្ស័យអាជ្ញាធរជាអ្នកបើកភ្លើងខៀវ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រោយពីការបោះឆ្នោតឃុំសង្កាត់រួចបទល្មើសព្រៃឈើនៅរតនៈគិរីកក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសានគេសង្ស័យអាជ្ញាធរជាអ្នកបើកភ្លើងខៀវ!


#ខេត្តរតនគិរី #ស្រុកលំផាត់ ឃុំជ័យឧត្ដម ចំណុចអូរល្ពាក់គីឡូ លេខ243 /247ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជនបំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អា កតែមួយរយៈខ្លីឥឡូវរបួសចាស់រើឡើងវិញហើយ ទោះជាមានការ ទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយឧក្រិដ្ធជនជើងខ្លាំងរូបនេះគឺផ្អាកដំណើរការមិនបានប៉ុន្មានថ្ងៃទេគឺបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះឥឡូវជំងឺចាស់រើឡើងវិញហើយ ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងខ្ញុំថាមេឈ្មួ ញដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុច អូរល្ពាក់ ឃុំជ័យឧត្តមស្រុកលំផាត់  ខេត្តរតនគិរី ព្រំប្រទល់ជាប់ ស្រុកកោះញែកខេត្តមណ្ឌលគិរី ស្ថិតក្នុង គីឡូម៉ែត្រលេខ 243/24 7 ស្រុកលំផាត់ដឹកជញ្ជូនយកទៅលាក់ក្នុងក្រុមហ៊ុនចំការចេកដើ ម្បី ដឹកជញ្ញូនបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវខេត្តរតនគិរី។

ហើយចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមាន (ឈ្មោះម៉ាប់) ជាអ្នកមើ លការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើឆ្ពោះទៅប្រ ទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត ។

សូមអស់លោកជួយអន្តរាគមន៍ដាក់កម្លាំងអធិការកិច្ចចំរុះចុះបង្ក្រា បជាបន្ទាន់បើសង្ឃឹមលើមន្ត្រីកូនចៅថ្នាក់ក្រោមប្រចាំនៅតំបន់មូ លដ្ឋាននេះកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិតជនមេឈ្មួញឈើដ៏ល្បីហូវ ជីវ៉ៃនេះអស់ហើយ។

អាស្រ័យហេតុនេះសូមអស់លោកជំនាញមន្ត្រីកំពូលៗក្នុងជួររាជរដ្ឋាភិបាលមេត្តាជ្រាបនិងចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ បទល្មើសនេះ បើពុំដូច្នោះទេព្រៃឈើអភិរក្សនៅតំបន់ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែកដែលស្ថិតនៅលើផ្លូវជាតិលេខ76 នេះនិងរលាយវិនាសសាបសូន្យអស់ជាពុំខាន៕



No comments:

Post a Comment

Pages