-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Sunday, July 10, 2022

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ អ្នកសង្កេតការណ៍ ស ស យ ក ស្រុករំដួល ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអាហារដ្ឋាន រ័ត្ន ស្រីមុំ សង្កែ

ចំនួនអ្នកទស្សនា: Views


ស្រុករំដួល/ខេត្តស្វាយរៀង៖ថ្ងៃសៅរ៍ ១១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២









លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងប្រធានក្រុមការងារគ្រប់គ្រង ដឹកនាំអ្នកសង្កេតការណ៍ សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត ដោយមានការចូលរួមពីលោក រស់ ថុន ប្រធានក្រុមការងារ សសយក ចុះជួយស្រុករំដួល

លោកអនុប្រធាន សមាជិកក្រុមការងារ សសយក ចុះជួយស្រុករំដួល  គណៈកម្មាធិការ សសយក ស្រុករំដួល គណៈកម្មាធិការ សសយក ឃុំទាំង១១ លោក លោកស្រីអ្នកសង្កេតការណ៍ សសយក ស្រុករំដួល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ អ្នកសង្កេតការណ៍ សសយក ស្រុករំដួល ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអាហារដ្ឋាន រ័ត្ន ស្រីមុំ សង្កែ។















ចូលរួមទៅក្នុងពិធីសំណេះសំណាលនេះផង លោក ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន សសយក និងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង មកជូនដល់អ្នកសង្កេតការណ៍ សសយក ស្រុករំដួល។ បានថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់គ្រង ដឹកនាំ អ្នកសង្កេតការណ៍ សសយកស្រុករំដួល និងអ្នកសង្កេតការណ៍ សសយក ស្រុករំដួល ដែលបានចូលរួមលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះទទួលបានជោគជ័យ និងអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ តាមការិយាល័យនិមួយៗ និងសូមចូលរួមការងារសង្គមជាបន្តបន្ទាប់ក្នុងដំណើរបេសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសចូលរួមសង្កេតការណ៍ក្នុងការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតតាមច្បាប់កំណត់អោយបានផុលផុសបន្ថែមទៀត។

0 comments:

Post a Comment