ខេត្តកណ្ដាល៖ដោយមានកាទទួលខុសត្រូវនឹងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខព្រមទាំងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងយា៉ងធ្ងន់ធ្ងក្នុងឃុំចំនួនបីគឺឃុំ គគីរ ឃុំភូមិធំ នឹងឃុំ បន្ទាយដែក។
នៅរសៀលថ្ងៃទី 14 កក្តដា ឆ្នាំ2022លោក ឡូវ សុខសាន អភិបាលនៃកណ:អភិបាលស្រុកកៀនស្វាយបានដឹកនាំកំលាំងចុះពិនត្យផ្ទាល់គ្រឿងចក្រកំពង់កាយស្ដាប្រឡាយរំដោះជំនន់ទឹកភ្លៀងដែលជន់លិចផ្លូវនឹងផលដំណាំបងប្អូនប្រជាពលរដ្ឋដែលកំពង់ជួបផលលំបាកទាំងបីឃុំខាងលើ។
នៅក្នុងឧកាសចុះជួយកាយប្រឡាយរំដោះទឹកជំនន់ លោកឡូវ សុខសានបានក្រើនរំលឹកនឹងជំរុញអោយមន្រ្តីរបស់លោកទាំងអស់ត្រូវត្រូវយកចិត្តទុកដាក់ខ្ពង់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនឹងផលប៉ះពាល់ដែលកើតឡើងដោយគ្រោះធម្មជាតិម្ន្រ្តីរបស់យើងត្រូវចុះមកដល់កន្លែងជាបន្ទាន់ដើម្បីជួយសង្ក្រោះពួកគាត់។លោក ឡូវ សុខសានបានបញ្ជាក់ដល់មន្ត្រីរបស់លោកបន្ថែមទៀតថា ត្រូវអនុវត្តនន៍អោយបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កុំអោយក្លាយជាមន្រ្តីជើងដប់ យើងជាអក្នបំរើ រាស្រមិនជាចៅវាយរាស្រទេ។
លោកបានបន្តទៀតថាត្រូវសហការជាមួយអជ្ញាធមូលដ្ឋានអោយជាប់ជាប្រចាំបើមានសភាពការអ្វីកើតឡើងត្រូវរួមគ្នាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហស័បំផុត។
ប្រជាពលរដ្ឋទាំងបីឃុំដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងសូមថ្លែងអំណគុណយា៉ងជ្រៀលជ្រៅនូវទឹកចិត្តដែលគិតគូពីសុខទុក្ខរបស់ពួកគាត់ពីសំណាក់លោក ឡូវ សុខសានអភិបាលស្រុកកៀនស្វាយដែលបានចុះមកផ្ទាល់ដើកាត់ភក់កាត់ទឹកបញ្ជាគ្រឿងចក្រកាយរំដោះជំនន់ទឹកភ្លៀងជួយសង្រ្គោះផលដំណាំពួកគាត់ទាន់ពេលវេលា។គាត់បានបន្តទៀតថាដោយមានភាពទទួលខុសត្រូវនឹងភាពសាមញ្ញមិនប្រកាន់ស្និតជាមួយប្រជាពលរដ្ឋដូច្នោះពួកគាត់ចង់បានអក្នដឹកនាំនឹងគាំទ្រលោកអភិបាលស្រុកកៀនស្វាយនឹងសូមជូនពអោយលោក ឡូវ សុខសាន មានសុខភាពល្អដើម្បីបំរើពលរដ្ឋនឹងអភិវឌ្ឍន៍ស្រុកកៀនស្វាយអោយមានភាពសំបូរុងរឿងនឹងសុីវិលយ័៕
No comments:
Post a Comment