ខេត្តសៀមរាប៖រណ្ដៅដីមួយកន្លែងត្រូវបានពលរដ្ឋរិះគន់ថាគ្មានច្បាប់អនុញ្ញាតនោះទេ បច្ចុប្បន្នឈ្មួញជីកកកាយយកអាចម៍ដីលក់រៀងរាល់ឆ្នាំដោយមានការបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធជាអ្នកបិទបាំងបទល្មើសខុសច្បាប់ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថាឈ្មួញបានសែនប្រេនដល់មន្ត្រីទាំងនោះទើបអាចធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់បានយ៉ាងរលូន។
តាមប្រភពរាយការណ៍ពីអ្នកសារព័ត៌មានបានដឹងថាឈ្មួញដុះស្លែដែលកំពុងជីកយកអាចម៍ដីលក់មានឈ្មោះ លោក ពន់ និងប្រពន្ធឈ្មោះសួយ ជាម្ចាស់គ្រឿងចក្របានជីកកកាយយកអាចម៌ដីចំណីស្ទឹងនៅចំណុចអន្ទង់អាំង ភូមិចំបក់ធំ ឃុំ កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា ការប្រកបអាជីវកម្ម ជីកដីឬ កកាយយកអាចម៍ដីលក់នៅតាមបណ្ដាស្រុកគេអាចសុំអាជ្ញាប័ណ្ណពីស្រុកបាន មិនបាចសុំពីខេត្តទេ។
លោក ភូមិបាលស្រុកជីក្រែងបានឆ្លើយថាពាក់ព័ន្ធការជីកដីលោកអត់ដឹងទេ អោយសួរទៅរដ្នបាលស្រុក និង ការិយាល័យធនធានម្មជាតិ ។
លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងបានបញ្ចាក់ថា លោកមិនស្គាល់ឈ្មោះឈ្មួញដីនេះទេ និងមិនដែលស្គាល់ទីតាំងនេះ ដោយសារលោករវល់និងការងារពេកមិនទាន់បានចុះទៅមើល។
តើអ្នកណាជាអ្នកអនុញាតិឈ្មួញខាងលើជីកកកាយដីលក់យ៉ាងរំភើយបែបនេះ បើសួរមន្ដ្រីជំនាញមិនដឹង សួរអាជ្ញាធរមិនដឹង សួរភូមិបាលមិនដឹង? កក្ដាទាំងនេះធ្វើអោយមហាជនដាក់ការសង្ស័យលើក្រុមមន្រ្ដីជំនាញពាក់ព័ន្ធជាអ្នកបើកភ្លើងខៀវនិងបិតបាំងអោយឈ្មួញជីកកកាយយកអាចម៍ដីលក់ដោយខុសច្បាប់។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើអង្គភាពសារព័ត៍មានយើង មិនអាចសុំការបំភ្លឺពីលោក ពន់ ឈ្មួញដីបានទេប៉ុន្តែដើម្បីឱ្យព័ត៌មាននេះមានភាពសុក្រិត ត្រឹមត្រូវ មានតុល្យភាព អង្គភាពយើងរង់ចាំការបំភ្លឺពីលោកនិងអ្នកពាក់ព័ន្ធគ្របម៉ោងត្រូវការ៕
No comments:
Post a Comment