-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Tuesday, October 11, 2022

មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ ជួបសំណេះសំណាលក្រុមកីឡាករក្បាច់គុន កងពលតូចថ្មើរជើងលេខ៥១ ទៅហ្វឹកហាត់នៅបរទេសត្រៀមស៊ីហ្គេម២០២៣

ចំនួនអ្នកទស្សនា: Views



(បន្ទាយមានជ័យ)៖ ថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញសំណេះសំណាល និងផ្តល់ឪវាទដល់ក្រុមកីឡាករ ចំនួន ១១នាក់ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុន នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ និងវិលត្រឡប់ចួលរួមការប្រកួតដណ្តើមមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។





ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់យោធិន ដែលខិតខំពុះពារគ្រប់ឧបស័គ្គ ក្នុងការហ្វឹកហាត់ រហូតដល់ទទួលការជ្រើសរើសពីសហព័ន្ធគុនល្បុក្កតោកម្ពុជា ទៅបន្តហ្វឹកហាត់នៅបរទេស បន្ថែមទៀត ដែលនេះគឺជាឳកាសមាសសម្រាប់ប្អូនៗ ក្នុងការបញ្ចេញសមត្ថភាព កសាងស្នាដៃ ជូនអង្គភាព និងជាតិមាតុភូមិកម្ពុជារបស់យើង ជាពិសេសត្រូវគោរពរាល់បទបញ្ជាផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់នៅប្រទេសគេឲ្យបានល្អ រក្សាបាននូវសេចក្តីថ្លៃថ្នូ សាកសមជាយោធិនកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ ក៏បានឧត្ថម្ភថវិកាដល់ក្រុមកីឡាចំនួន១១ នាក់ និងអ្នកគ្រប់គ្រងចំនួន១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០០.០០០រៀល និងជូនពរឲ្យប្អូនទាំងគ្នាហ្វឹកហាត់បានជោគជ័យទទួលបានមេដាយគ្រប់ៗគ្នា ៕





0 comments:

Post a Comment