លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងជួបជាមួយព្រះមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្ត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងជួបជាមួយព្រះមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្ត

 


ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្តតំណាងព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្តស្វាយរៀងនារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញនិងនិមន្តជួបសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្តស្វាយរៀង។ពិធីនេះប្រារព្ធនៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្ត។


នៅក្នុងឱកាសនោះលោក ម៉ែន អេង បានថ្លែងអំណរគុណចំពោះលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និង សាសនាដែលបានជម្រាបជូននូវរបាយការណ៍ប្រកបដោយខ្លឹមសារយ៉ាងក្បោះក្បាយ ។
លោកអភិបាលរងខេត្តបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខបានធ្វើឱ្យ ប្រទេសជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។គ្រប់បណ្តាសាសនាទាំងអស់ក៏បានរស់រានមានជីវិតឡើងវិញផងដែរប្រជាពលរដ្ឋនៅទូទាំងប្រទេសមានសិទ្ធគ្រប់យ៉ាងក្នុងការគោរពប្រណិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួនទៅតាមតំបន់នីមួយៗ។
លោក ម៉ែន អេងថាគ្រប់សាសនាទាំងអស់គឺតែងតែអប់រំឱ្យមនុស្សធ្វើនូវអំពើល្អនៅក្នុងសង្គម។លោកក៏បានអំពាវនាវឱ្យចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាព ទាំងប្រាំពីរចំណុច ។បញ្ហាសំខាន់គឺយើងទាំងអស់គ្នាត្រូវចូលរួមអប់រំ,លុបបំបាត់ល្បែងស៊ីសងខុសច្បាប់,ការជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទឲ្យអស់នៅមូលដ្ឋាន៕ដោយជា រដ្ឋា



No comments:

Post a Comment

Pages