នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកងកម្លាំងការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ:ជូន ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ភូមិមួយផលិតផលមួយ នៅតាមបណ្ដោយមាត់ទន្លេរ ស្ថិតនៅសង្កាត់កំពង់ចាម ខេត្តកំពង់ចាម ។
ពិធីនេះដែរមានការអញ្ជេីញចូលរួមពី៖ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្តម ព្រះរាជអជ្ញារ នៃអយ្យការអមសាលាដំបូង ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ និងប្រជាពលរដ្ឋដែលមកកំសាន្តជាច្រេីននាក់ ផងដែរ ៕
No comments:
Post a Comment