អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន៣ទីតាំង ក្នុងក្រុងបាវិត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន៣ទីតាំង ក្នុងក្រុងបាវិត

 


(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សេង សីលា និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងល្បែងសុីសង ចំនួន៣ទីតាំង ក្នុងក្រុងបាវិត និងមានការចូលរួមពីលោក វណ្ណ សុមុន្នី លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ 

ចំពោះការចុះត្រួតពិនិត្យទីតាំងល្បែងសុីសង ទាំង៣ទីតាំងរួមមាន÷
-ទីតាំងទី១ នៅផ្ទះលោក សាំង សារ៉ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

-ទីតាំងទី២ នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង(បៀរ) ចំនួន៤នាក់ ពេលនោះក្រុមការងារក៏បានណែនាំកុំអោយលេងបន្តទៀត ព្រោះវាជាល្បែងដែរខុសច្បាប់ និងអោយត្រឡប់ទៅផ្ទះវិញ និងណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងអោយលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

-ទីតាំងទី៣ គឺឈ្មោះ ចាន់ ថាប់ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

ឯកឧត្ដមក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់៕ 





No comments:

Post a Comment

Pages