លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុកកំពង់រោទិ៍អញ្ជើញបើកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុកកំពង់រោទិ៍អញ្ជើញបើកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២


ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ បានបើកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ដែលកិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុក និងមានការអញ្ជើញចូលរួមពី:
  លោក លោកស្រីអភិបាលរងស្រុកលោកនាយរងរដ្ឋបាលសាលាស្រុក សមត្ថកិច្ចទាំងប៣ចំណុះសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពទាំង១៣ លោក លោកស្រីមេឃុំទាំង១១ និងសមត្ថកិច្ចតាមបណ្តាព្រំដែន។






  របៀបវារៈកិច្ចប្រជុំរួមមាន:
  ១,មតិបើកកិច្ចប្រជុំ លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុក
  ២,ពិនិត្យ ពិភាក្សា និងបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងទៅដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២
  ៣,មតិបូកសរុប និងបិទអង្គប្រជុំរបស់ លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុក
  ក្នុងកិច្ចប្រជុំផងដែរ លោក សុច ពិសី អភិបាល នៃគណ:អភិបាលស្រុក បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង ចូលរួមអនុវត្តការងារធ្វើអោយគ្រប់វិស័យដំណើរការទៅបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក និងបានដាក់ទិសដៅសំខាន់ៗ សម្រាប់អនុវត្តបន្តរួមមានដូចខាងក្រោម:
  ១,បន្តទប់ស្កាត់ និងបង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងមូលដ្ឋាន
  ២,បន្តតាមដានទឹកជំនន់ទឹកភ្លៀង
  ៣,សហការស្រង់ទិន្នន័យទីទូលសុវត្ថិភាព ត្រៀមបង្ការនៅពេលមានគ្រោះមហន្តរាយទឹកជំនាន់ទឹកភ្លៀង
កើតមានឡើង
  ៤,ការត្រៀមស្តារឡើងវិញនៅពេលគ្រោះមហន្តត្រូវបានបញ្ចប់
  ៥,បន្តជម្រុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដូសទី៥ ដល់ប្រជាពលរដ្ឋទូទៅ
  ៦,បន្តជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង
  ៧,អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។









No comments:

Post a Comment

Pages