ប្រកាស តែងតាំង​មុខដំណែង​អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​លោក​វរសេនីយ៍ទោ សោម សារ៉ន​ជំនួស​លោក​វរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែល​ទទួល​មរណ​:​ភាព​ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រកាស តែងតាំង​មុខដំណែង​អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​លោក​វរសេនីយ៍ទោ សោម សារ៉ន​ជំនួស​លោក​វរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែល​ទទួល​មរណ​:​ភាព​

 



​ដោយ ៖ គេហទំព័រ RTN Asian TV online
ខេត្ដ​ស្វាយរៀង ៖​នៅ​រសៀល​ថ្ងៃ​សុក្រ ៣ រោច ខែ​កត្តិក ឆ្នាំ​ខាល​ ​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ​ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប បាន​ប្រារព្ធ​ពិធី​ប្រ កាស តែងតាំង​មុខដំណែង​អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដោយ លោក​វរសេនីយ៍ទោ សោម សារ៉ន អត្តលេខ ៣៦៤៧៤ ឋាន អធិការរង ឲ្យទទួល​ភារកិច្ច​ថ្មី ជា​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ជំនួស​លោក​វរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែល​ទទួល​មរណ​:​ភាព កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក លោក​ឧត្តមសេនីយ៍ត្រី អ៊ុក សំ​អៀង ស្នងការរង​នគរបាល​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត និង លោក ផាន់ បូរ៉ា អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប តំណាង​ដ៍​ខ្ពង់ខ្ពស់​លោក​អភិបាលស្រុក​ស្វាយទាប ។​
​ក្នុង​ពិធី​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​៖​ស្នងការរង នគរបាល​ខេត្ត​,​លោក នាយរង​ការិយាល័យ​បុគ្គលិក​,​លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក តំណាង​លោក​មេបញ្ជាការ​,​លោក មេបញ្ជាការរង​ផ្នែក​សឹង​រង​ស្រុក តំណាង​លោក​មេបញ្ជាការ​,​លោក នាយ នាយរង​ការិយាល័យ ព្រមទាំង​ក្រុម​ការងារ​ថ្នាក់​ខេត្ត​, លោក​មេបញ្ជាការរង សេនា​តូច​៦១១,​លោក លោកស្រី​អធិការរង​គ្រប់រូប​, ​លោក លោកស្រី មេឃុំ​ទាំង​០៩​ឃុំ​,​លោក លោកស្រី នាយ នាយរង​ផ្នែក គ្រប់ផ្នែក ,​លោក លោកស្រី នាយ​ប៉ុស្ដិ៍​ទាំង​០៩
​សរុប​វត្តមាន​ចូលរួម​ចំនួន ៥៦ នាក់ ស្រី ០៥ នាក់ ។​
​នៅក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក សំ​អៀង ស្នងការរង​នគរបាល​ខេត្ត បាន​ផ្ដាំផ្ញើរ ដល់​លោក​អធិការ​ស្ដីទី ដែល​ទទួលបាន​ដំណែង​ថ្មី​នេះ នូវ​ចំណុច​សំខាន់ៗ​ដូចជា​៖ លោក​អធិការ​ស្ដី​ដែល​ទើប​នឹង​ចូល​កាន់​មុខតំណែង​ថ្មី ត្រូវ​មាន​ការគិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់ ៕ដោយ ជា រដ្ឋា









No comments:

Post a Comment

Pages