ប្រធានគយស្វាយរៀងគេងលក់មិនទាន់ក្រោក បណ្តោយអោយឈ្មួញដឹកទំនិញគេចពន្ធ លួចឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងគោកតែក ស្រុកចន្រ្ទា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានគយស្វាយរៀងគេងលក់មិនទាន់ក្រោក បណ្តោយអោយឈ្មួញដឹកទំនិញគេចពន្ធ លួចឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងគោកតែក ស្រុកចន្រ្ទា

 


ខេត្តស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។

ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។

ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។

ទាក់ទិនករណីនេះដែរ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកអភិបាលស្រុកចន្ទ្រាតាមរយៈទូរស័ព្ទដើម្បីបំភ្លឺករណីនេះដែរ ដោយលោកបានឆ្លើយថា លោកនិងអោយកម្លាំងចុះត្រួតពិនិត្យមើល។

ចំណែកលោក ហេង សំបូរ ប្រធានគយខេត្តស្វាយរៀងអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេដោយគ្មានលេខទូរស័ព្ទ ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕







No comments:

Post a Comment

Pages