ខខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ បង្កការភ្ញាក់ផ្អេីល ។
ហេុការណ៍ខាងលេីនេះកេីតឡេីងនៅវេលាម៉ោង១០និង២៩នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ករណីគ្រោះអគ្គីភ័យខាងលេីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអណ្តាតភ្លេីងឆាបឆេះឡេីង ។
តាមប្រភពខាងលេីបានឲ្យដឹងទៀតថា ផ្ទះដែលត្រូវអគ្គីភ័យឆាប់ឆេះមានទំហំ 9.5m×12m និងផ្ទះមួយទៀត ទំហំ 8m×11m ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ប៊ុន ណា និង ប្រពន្ធឈ្មោះ តាំង គីមមួយ រងការខូចខាតរបស់របរ និងទ្រព្យសម្បត្តិទាំងស្រុង សរុបជាទឹកប្រាក់ជាង200000$(ជាងម្ភីមុឺនដុល្លា)។
ចំណែកផ្ទះ០១ខ្នងទៀតក៏ត្រូវខូចខាតទាំងស្រុងដែរ មានទទឹង4.7m×12m សរុបទាំងផ្ទះនិងទ្រព្យសម្បត្តិសរុប 10000$(មួយមុឺនដុល្លា) ឈ្មោះវៀង យាំងសា ជនជាតិវៀតណាម និងជាអនុប្រធានសហគមន៍វៀតណាម ចំណែកមនុស្សពុំមាននណាម្នាក់គ្រោះថ្នាក់នោះទេ៕
No comments:
Post a Comment