-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, December 30, 2022

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ តែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន

ចំនួនអ្នកទស្សនា: Views

 



កែប៖ សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា លោក ភូ លិ អភិបាលរងខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ នៅក្នុងពិធីជប់លៀងឡើងដំណែងប្រធានមន្ទីរបរិស្ថានថ្មី ខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ តែមកទល់នឹងពេលនេះសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនខនបង្កនៅឡើយទេ។


បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។

ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។ ពេលជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។

ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ!”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែត ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។

ប្រភពបាន ឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួចយ៉ាងជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយព្រោះលោកជាអភិបាលរងខេត្តកែប ដូច្នេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។

ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែបនេះ លោក ខាន់ សុផល ព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ។ លោកបញ្ជាក់ថា៖ “ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌គេកំពុងមានចំណាត់ការ”។

ក្នុងរឿងនេះមិនមែនតែជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ដែលបែកក្បាលនោះទេ គឺមានជនរងគ្រោះឈ្មោះ ទ.ម.រ ដែលរងការបៀតបៀនម្នាក់ទៀត ដែលបានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលរងខេត្តកែប ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌។

គួររម្លឹកថា កាលពីកន្លងទៅក៏ធ្លាប់មានព្រឹត្តិការណ៍ បុរសៗមានបុណ្យស័ក្តិ អំណាច និងលុយ ប្រើប្រាស់ហិង្សាលើស្ត្រី រួមមានលោកឧកញ៉ា សុខ ប៊ុន បានវាយតារាស្រីឈ្មោះ សា សា និងលោកឧកញ៉ា ហេង សៀ បានប្រើហិង្សាលើតារាស្រីឈ្មោះ មាន ពេជ្ររីតា រហូតនាងទ្រាំមិនបានក៏ចាក់២កាំបិតតបវិញ។ គ្រានោះ ដោយមានការយកចិត្តទុកដាក់ជួយស្វែងរកយុត្តិធម៌ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ ហើយជនល្មើសត្រូវទទួលទោសតាមផ្លូវច្បាប់។

ក្នុងករណី ហិង្សា និងបៀតបៀនលើស្ត្រី ដែលបង្កឡើងដោយលោក ភូ លិ អភិបាលរងខេត្តកែបនេះ ក្រុមគ្រួសារ និងជនរងគ្រោះ ព្រមទាំងមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះ និងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ឱ្យសាកសមនឹងទង្វើដែលជនល្មើសបានប្រព្រឹត្ត៕








មហាជនមានការសោកស្ដាយ ដីព្រៃរបស់រដ្ឋជាច្រើនរាប់ពាន់ហិចតា ជាព្រៃស្រោងមើលមិនចង់ឃើញមេឃ នៅចំណុចអូរកូនតឹង និងអូរផ្អាវ ត្រូវបានទាហាន យោធភូមិភាគទី៤ បានយកគ្រឿងចាក្រអេស្ការទ័រច្រើនគ្រឿងវាយព្រៃហ៊ំព័ទ្ធយកធ្វើជាកម្មសិទ្

ចំនួនអ្នកទស្សនា: Views

 


ធខេត្តឧត្ដរមានជ័យ ៖ មហាជនមានការសោកស្ដាយ ដីព្រៃរបស់រដ្ឋជាច្រើនរាប់ពាន់ហិចតា ជាព្រៃស្រោងមើលមិនចង់ឃើញមេឃ នៅចំណុចអូរកូនតឹង និងអូរផ្អាវ ត្រូវបានទាហាន យោធភូមិភាគទី៤ បានយកគ្រឿងចាក្រអេស្ការទ័រច្រើនគ្រឿងវាយព្រៃហ៊ំព័ទ្ធយកធ្វើជាកម្មសឹទ្ធ។

ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានការ រាយការណ៍ ពីរបងប្អូនប្រជាពលរដ្ឋ ថាតំបន់ខាងលើនេះ មានគ្រឿងចក្រច្រើនគ្រឿងកំពុងចូលវាយព្រៃ ដូចនេះក្រុមការ សារព័ត៍មានយើង បានចុះមកដើម្បីថតផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយជាសាធារណៈតែត្រូវបានកំលាំងទាហានប្រដាបទៅដោយកាំភ្លើងច្រូងច្រាង និងយាមកាមតាមផ្លូវ រារាំងមិនអោយក្រុមកាងារយើងចូល។
ក្រោយមកក្រុមការងារសាព័ត៍មានយើងបានខលទៅលោក ឧត្ដមសេនីយ៍ទោ ហាក់ សេងហ៊ួត មេបញ្ជាការរងយោធាភូមិភាគទី៤ និងជាមេបញ្ញាការប្រតិបត្តិការងារអភិវឌ្ឍន៍ទិសកណ្ដាលអូរកូនតឹង ។ ទើបក្រុមទាហានបាន លោកអនុញ្ញាត្តិអោយចូល តែទំរាំបានចូលទៅ ប្រើពេលរាប់ម៉ោង ដោយសារខាងទាហានមានចេតនា ពន្យាពេលអោយគ្រឿងចក្របើករត់ គេច រួចក៏យករថយន្តដឹងប្រេងបាំងផ្លូវបង្ករការរំខានទៀតផង។
ដីព្រៃរបស់រដ្ឋរាបពាន់ហិចតា ដែជាសម្បត្តិធម្មជាតិដ៏ កម្របានបង្កើតមករាប់រយឆ្នាំមកហើយតែត្រូវ រលាយហិនហោចតែមួយប្រប្រិចភ្នែក ដោយសារទាហាន យោធភូមិភាគទី៤ ហាក់បីដូចត្ររ៉ូវគ្នាជាប្រព័ន្ធទើបអាចដំណើរការដោយរលូន ដូច មានគម្រងគឹតទុកជាមុន រួចហើយជាស្រាច។
ដើមឈើធំតូចនៅតាមតំបន់នេះ ត្រូវបានអារផ្ដូលរលំ និងក្រៀវ ដុតចោលអស់ស្ទើទាំងស្រុង នៅសល់តែ គល់ និង ដើមឈរខ្លះប្រហែល ៥០% ទៀត តែ បណ្ណោះ បច្ចុប្បន្នគ្រឿងចក្រកំពុងវាយកំទិចទាំងបំពានដោយមិនមានច្បាប់ឈូសឆាយដីព្រៃចេញដោយមន្ត្រីជំនាញពាក់ពាន់អោយបានត្រឹមត្រូវនោះឡើយ។
តាមកាបញ្ចាក់ពលរដ្ឋថា ដីក្នុងតំបន់នេះត្រូវបានទាហាន ជួលអោយបងប្អូនប្រជាពលរដ្ឋ ដាំដំឡូងមី ក្នុងមួយហិចតា តំលៃ ពី(៤០០០០០) សែសិបមុឺន រៀលទៅ(៦០០០០០) ហុកសិបមុឺនរៀលក្នុងមួយឆ្នាំ។
តាមការបញ្ចាក់របស់ ឧត្ដមសេនីយ៍ទោ ហាក់ សេង ហ៊ួត បានអោយដឹងថា ដីនេះមានទំហ៊ុំ ៧២០៥ ហិច តា ទុកសម្រាប់បែងចែកអោយកងទ័ព ពាក់កណ្ដាល ទៀត ទុកសម្រាប់ធ្វើកសិកម្ម ចំណែក ការយកឈ្នួលដី ដាំដំឡូងពីរប្រពលរដ្ឋ ទុកទិញជីដាក់ដំណាំស្វាយ ដាំបាន១០០០ហិតា។
តាមការបញ្ចាក់ លោកភួង លីណា ប្រធានមន្ទីបរិដ្ថានខេត្តឧត្ដរមានជ័យបានអោយដឹងថា ដីនោះជាដីមូល ដ្ឋាន របស់កងទ័ព យោធភូមិភាគ៤។
ក្រុមការយើងមិនអាចសុំការបភ្លឺពីនាយឧត្ដមសេនី ឯក ពៅ ហែង ជាមេបញ្ជាការយោធភូមិភាគទី៤ បានទេ ដាក់តាមវែស្អាប់អត់ឆ្លើយតប។
ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការសំណូមពរដល់នាយឧត្ដមសេនីឯកពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤និងមន្ត្រីពាក់ពាន់ក្នុងខេត្តឧត្ដរមានជ័ មេត្តាចុះធ្វើការត្រួតពិនិត្យ ដីព្រៃចំណុចខាងលើនេះផងទាន កុំអោយដូចពាក្យចាស់ថា កន្ទេលធំបន្លំដេក។ ដោយលោកមុី រដ្ឋា និងលោក លួន ហាក់ឡី និងក្រុមការងារ អ្នកសារព័ត៌មានជាច្រើនអង្គភាព

មហាជនសម្ដែងការសោកស្ដាយចំពោះដីព្រៃ ដែលជាដីរបស់រដ្ឋ៧២០៥ហិចតា ត្រូវបាន ទាហានយោធភូមិភាគទី៤ លេបត្របាក់យកដូចពស់ថ្លាន។




Tuesday, December 27, 2022

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ។


នៅក្នុងកិច្ច​ប្រជុំនេះទេ ឯកឧត្តមបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.រដ្ឋបាលខេត្ត អាជ្ញាធរពាក់ពន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៣ នៃទិវាជ័យជម្នះ ០៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ដែលនិងប្រព្រឹតទៅនៅបរិវេនសាលាខេត្តស្វាយរៀង។


២.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។


៣.កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។


៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។


៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ជាដេីម។


៨.អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ ឲ្យបានគ្រប់តាមផែនការកំណត់។


៩.បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។


១០.អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ៕ ប្រភព៖

ស្វាយរៀង






Monday, December 26, 2022

ម្ចាស់ដីសម្រេចចិត្តដាក់ពាក្យបណ្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោនិងបុរសពីរនាក់ប្តីប្រពន្ធបក្ខពួកផ្សេងទៀត ឃុបឃិតគ្នាលួចធ្វើប្លង់ដីរបស់គាត់ទៅតុលាការទាមទារជំងឺចិត្តជិត២លានដុល្លា

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ៖


ម្ចាស់ដីសម្រេចចិត្តដាក់ពាក្យបណ្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោនិងបុរសពីរនាក់ប្តីប្រពន្ធបក្ខពួកផ្សេងទៀត ឃុបឃិតគ្នាលួចធ្វើប្លង់ដីរបស់គាត់ទៅតុលាការទាមទារជំងឺចិត្តជិត២លានដុល្លារស្ថិតនៅ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។មិនតែប៉ុណ្ណោះដោយលោកគិតថាលោក ជួបរឿងអយុត្តិធម៌ហើយនោះ លោកនិងក្រុមគ្រួសារក៏បានធ្វើការទំនាក់ទំនងទៅខាងអ្នកសារព័ត៌មានមួយចំនួន ឱ្យជួយធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យព័ត៌មានអយុត្តិធម៌មួយនេះបានជ្រាបដល់ ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តជួយអន្ដរាគមន៍មកលោកព្រះរាជអាជ្ញាអមសាលាដំបូងនិងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាជួយ រកយុត្តិធម៌ឱ្យពួកគាត់ដោយក្ដីអនុគ្រោះផងចុះ។    

ពួកគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងរបស់ពួកគាត់ហើយ យកទៅចាត់ការហើយ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះពួកគាត់បានចូលទៅឆ្លើយបំភ្លឺ ជុំវិញនឹងបញ្ហា និងទង្វើររបស់ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំង លោកប្រធានភូមិបាល មានឈ្មោះ ប្រាក់ សុគន្ធសំណាង ដែលបានរួមគំនិតគ្នា ធ្វើឲ្យខូចខាត ផលប្រយោជន៍របស់យើងខ្ញុំយ៉ាងធ្ងន់ធ្ងរ សម្បើមខ្លាំងណាស់ ទើបយើងខ្ញុំសម្រេចចិត្ដប្ដឹងអ្នកទាំង៣នាក់ខាងលើនេះ ដើម្បីឲ្យពួកគេ ប្រឈមមុខ នឹងផ្លូវច្បាប់  ទទួលខុសត្រូវចំពោះមុខច្បាប់ សងសំណង ការខូចខាតមកដល់យើងខ្ញុំទាំងពីរនាក់ ចំនួន ១លាន ៦សែន ដុល្លារអាមេរិក និងសូមឱ្យ ឯកឧត្តម ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសលើឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំងឈ្មោះ ប្រាក់ សុគន្ធសំណាង ឱ្យបានធ្ងន់ធ្ងរ ទៅតាមផ្លូវច្បាប់ ខ្ញុំបាទនាងខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាយកចិត្តទុកដាក់និងជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យពួកគាត់បានជាក់ជាពុំខានឡើយ ៕
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានកាតព្វកិច្ចនិងមានឆន្ទៈបំរើប្រជាពលរដ្ឋឲ្យបានល្អមិនមែនរបៀបធ្វើការអ៊ែលៗបែបនេះនោះឡើយ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។
















Sunday, December 25, 2022

លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង មក​ឡេីងកាន់តំណែង​ថ្មី កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ចំនួនអ្នកទស្សនា: Views

 



ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​ពី​ក្រុមអាជីវករ បញ្ជាក់​ឲ្យដឹងថា ចាប់តាំងពី​លោក ប៉ែន ស៊ីថា ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រួច​មក​គឺ​មន្ត្រី​គយ​រូបនេះ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង មិន​អាច​បិទ​បាំង​រឿងអាស្រូវ​បាន​នោះទេ​។
​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក ប៉ែន ស៊ីថា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​
បញ្ហា​នេះ​ហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ក​កាន់តែ​ច្រើនឡើងៗ​ហើយ លោក ប៉ែន ស៊ីថា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផ​
​ង​ដែរ​។​
​ហេតុនេះហើយ​ទើប​ក្រោយពេល​តែងតាំង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង កាល​ឆ្នាំ​2022 នេះ​គឺ​លោក ប៉ែន ស៊ីថា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រការ​នេះ​ហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក ប៉ែន ស៊ីថា ជា​បន្ទាន់​ព្រោះ​អី​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ប៉ែន ស៊ីថា ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត​។​
​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពី​លោក ប៉ែន ស៊ី​ថា​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​លោក ប៉ែន ស៊ីថា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ប៉ែន ស៊ីថា មេ​គយ​ច្រក​ត្រពាំង​ផ្លុង កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក ប៉ែន ស៊ីថា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​
​ក្រុម​ឈ្មួញ​ធំៗ និង​អាជីវករ​តូចតាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ការអំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ របស់លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ទៀត​៕










Thursday, December 22, 2022

ឯកឧត្តម​ អុិត​ សុធា៖សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស

ចំនួនអ្នកទស្សនា: Views










 
ខេត្តកំពង់ឆ្នាំ៖ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កំង់ឆ្នាំង​ ថ្លែងថា​ :សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស​ ។ ឯកឧត្តម​ លេីកឡេីងបែបនេះ​ នៅព្រឹកថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ នេះ​ ក្នុងពេលនាំយកសត្វស្លាបចំនួន៤ប្រភេទ ប្រមាណ២០០​ក្បាល​ ​ទៅលែងឲ្យរស់នៅ​តំបន់ធម្មជាតិ​ បឹងសម្រែក​ ស្ថិតក្នុងភូមិដំបូកកកោះ​  ឃុំក្រាំងដីមាស​ ស្រុករលាប្អៀរនៃទឹកដីខេត្តកំពង់​ឆ្នាំង​ ។
ឯកឧត្តម​ អុិត​ សុធា​ បានអោយទៀតដឹងថាសត្វស្លាប​ដែលបានយកមកលែងឲ្យរស់នៅតាមតំបន់ធមុមជាតិពេលនេះ​ មានចំនួន៤ប្រភេទ​ មានសត្វខ្លុំ​ សត្វដុំដុល​ មាន់ទឹក​ និងសត្វកុក​ មានចំនួនប្រមាណ២០០ក្បាលគឺដោយសារក្តីអាណិតអាសូរដល់សត្វទាំងនោះដែលប្រទះឃេីញគេដាក់លក់​ និងចង់អប់រំឲ្យប្រជាពលដែលរស់នៅតាមជនបទដែលមិនបានយល់ដឹងពីច្បាប់ដេីរទាកលសត្វព្រៃលក់ដេីម្បីដោះស្រាយជីវភាពចិញ្ចឹមជីវិត​ ។ ឯកឧត្តមក៍ចំណាយថវិកាផ្ទាល់ខ្លួនទិញពីអ្នកលក់សត្វ​ហេីយយកមកលែង​ដេីម្បីឲ្យសត្វទាំងនោះទៅរស់នៅតាមធម្មជាតិវិញ​ ។
ឯកឧត្តម​ បន្តថា​ ការដោះលែងសត្វស្លាបទាំងនេះដេីម្បីចូលរួមអភិរក្សសត្វស្លាបឲ្យបានកេីនឡេីងក្នុងតំបន់ធម្មជាតិ​នៃទឹកដីខេត្តកំពង់ឆ្នាំង​ ដែលជាកត្តាមួយអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ចូលមកដេីរលេងកំសាន្ត​ ទស្សនាសត្វស្លាបតាមដងទន្លេ​ ។ ការទស្សនាសត្វស្លាបអាចផ្តល់នូវមធ្យោបាយការពារប្រកបដោយចីរភាពផ្នែកហិរញ្ញវត្ថុ។ សកម្មភាពនេះប្រែក្លាយទៅជាឱកាសអាជីវកម្មពិតប្រាកដមួយសម្រាប់ការពង្រីកទេសចរណ៍ផ្អែកលើធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អាជីវកម្មដែលរួមបញ្ចូលការការពារសត្វបក្សីនានាកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ក្នុងតំបន់និងអន្តរជាតិដែលចាប់អារម្មណ៍បញ្ហាបរិស្ថាននិងអេកូឡូស៊ី​ ស្របនឹងកត្តាភមិសាស្ត្រទឹកដីតាមមាត់ទន្លេខេត្តកំពង់ឆ្នាំងអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង​ ដោយហេតុតែទីតាំងដែលបានលែងសត្វស្លាបទាំងនោះ​ មានបឹង​ម្មជាតិ​ តែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយមានការគ្រប់គ្រងល្អ​ពីសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋានមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វស្លាប​ទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ​ ។​
ជាមួយគ្នានេះ​ ឯកឧត្តម​ ក៍​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់កុំដាក់អន្ទាក់សត្វព្រៃ​ ឬចាប់សត្វព្រៃ​ ស្លាបគ្រប់ប្រភេទ​ដែលច្បាប់ហាមឃាត់​ ព្រោះសត្វស្លាបជាប្រភពដ៏មានសារៈសំខាន់សម្រាប់ភពដែនដីក្នុងការរក្សាលំនឹង។ វាធ្វើឱ្យយើងដឹងពី ការ ប្រែប្រួល នូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងតំបន់ណាមួយ​ ដូច្នេះអ្នក​ជំនាញងាយស្រួលមានវិធានការទប់ស្កាត់ជាមុន​ ។ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទ​ និងជាបរិស្ថានធម្មជាតិ​ ដែលជាហេតុនាំឲ្យមានទោសទណ្ឌ​ និងបាត់បង់ផលប្រយោជន៍ដល់សង្គម​ ក៍ដូចជាគ្រួសារខ្លួនឯង​ ។