លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង មក​ឡេីងកាន់តំណែង​ថ្មី កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង មក​ឡេីងកាន់តំណែង​ថ្មី កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

 



ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​ពី​ក្រុមអាជីវករ បញ្ជាក់​ឲ្យដឹងថា ចាប់តាំងពី​លោក ប៉ែន ស៊ីថា ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រួច​មក​គឺ​មន្ត្រី​គយ​រូបនេះ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង មិន​អាច​បិទ​បាំង​រឿងអាស្រូវ​បាន​នោះទេ​។
​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក ប៉ែន ស៊ីថា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​
បញ្ហា​នេះ​ហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ក​កាន់តែ​ច្រើនឡើងៗ​ហើយ លោក ប៉ែន ស៊ីថា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផ​
​ង​ដែរ​។​
​ហេតុនេះហើយ​ទើប​ក្រោយពេល​តែងតាំង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង កាល​ឆ្នាំ​2022 នេះ​គឺ​លោក ប៉ែន ស៊ីថា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រការ​នេះ​ហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក ប៉ែន ស៊ីថា ជា​បន្ទាន់​ព្រោះ​អី​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ប៉ែន ស៊ីថា ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត​។​
​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពី​លោក ប៉ែន ស៊ី​ថា​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​លោក ប៉ែន ស៊ីថា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ប៉ែន ស៊ីថា មេ​គយ​ច្រក​ត្រពាំង​ផ្លុង កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក ប៉ែន ស៊ីថា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​
​ក្រុម​ឈ្មួញ​ធំៗ និង​អាជីវករ​តូចតាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ការអំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ របស់លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ទៀត​៕










No comments:

Post a Comment

Pages