ខេត្តកំពង់ឆ្នាំ៖ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំង់ឆ្នាំង ថ្លែងថា :សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស ។ ឯកឧត្តម លេីកឡេីងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ ក្នុងពេលនាំយកសត្វស្លាបចំនួន៤ប្រភេទ ប្រមាណ២០០ក្បាល ទៅលែងឲ្យរស់នៅតំបន់ធម្មជាតិ បឹងសម្រែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរនៃទឹកដីខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អុិត សុធា បានអោយទៀតដឹងថាសត្វស្លាបដែលបានយកមកលែងឲ្យរស់នៅតាមតំបន់ធមុមជាតិពេលនេះ មានចំនួន៤ប្រភេទ មានសត្វខ្លុំ សត្វដុំដុល មាន់ទឹក និងសត្វកុក មានចំនួនប្រមាណ២០០ក្បាលគឺដោយសារក្តីអាណិតអាសូរដល់សត្វទាំងនោះដែលប្រទះឃេីញគេដាក់លក់ និងចង់អប់រំឲ្យប្រជាពលដែលរស់នៅតាមជនបទដែលមិនបានយល់ដឹងពីច្បាប់ដេីរទាកលសត្វព្រៃលក់ដេីម្បីដោះស្រាយជីវភាពចិញ្ចឹមជីវិត ។ ឯកឧត្តមក៍ចំណាយថវិកាផ្ទាល់ខ្លួនទិញពីអ្នកលក់សត្វហេីយយកមកលែងដេីម្បីឲ្យសត្វទាំងនោះទៅរស់នៅតាមធម្មជាតិវិញ ។
ឯកឧត្តម បន្តថា ការដោះលែងសត្វស្លាបទាំងនេះដេីម្បីចូលរួមអភិរក្សសត្វស្លាបឲ្យបានកេីនឡេីងក្នុងតំបន់ធម្មជាតិនៃទឹកដីខេត្តកំពង់ឆ្នាំង ដែលជាកត្តាមួយអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ចូលមកដេីរលេងកំសាន្ត ទស្សនាសត្វស្លាបតាមដងទន្លេ ។ ការទស្សនាសត្វស្លាបអាចផ្តល់នូវមធ្យោបាយការពារប្រកបដោយចីរភាពផ្នែកហិរញ្ញវត្ថុ។ សកម្មភាពនេះប្រែក្លាយទៅជាឱកាសអាជីវកម្មពិតប្រាកដមួយសម្រាប់ការពង្រីកទេសចរណ៍ផ្អែកលើធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អាជីវកម្មដែលរួមបញ្ចូលការការពារសត្វបក្សីនានាកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ក្នុងតំបន់និងអន្តរជាតិដែលចាប់អារម្មណ៍បញ្ហាបរិស្ថាននិងអេកូឡូស៊ី ស្របនឹងកត្តាភមិសាស្ត្រទឹកដីតាមមាត់ទន្លេខេត្តកំពង់ឆ្នាំងអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ដោយហេតុតែទីតាំងដែលបានលែងសត្វស្លាបទាំងនោះ មានបឹងម្មជាតិ តែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយមានការគ្រប់គ្រងល្អពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វស្លាបទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំដាក់អន្ទាក់សត្វព្រៃ ឬចាប់សត្វព្រៃ ស្លាបគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ ព្រោះសត្វស្លាបជាប្រភពដ៏មានសារៈសំខាន់សម្រាប់ភពដែនដីក្នុងការរក្សាលំនឹង។ វាធ្វើឱ្យយើងដឹងពី ការ ប្រែប្រួល នូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងតំបន់ណាមួយ ដូច្នេះអ្នកជំនាញងាយស្រួលមានវិធានការទប់ស្កាត់ជាមុន ។ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទ និងជាបរិស្ថានធម្មជាតិ ដែលជាហេតុនាំឲ្យមានទោសទណ្ឌ និងបាត់បង់ផលប្រយោជន៍ដល់សង្គម ក៍ដូចជាគ្រួសារខ្លួនឯង ។
No comments:
Post a Comment