ស្ត្រីម្នាក់ហួសចិត្ត ខណ:ប្តីឈឺធ្ងន់ ត្រូវគេបញ្ជូនពីពន្ធនាគារ ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក លុះព្រឹកឡើង ទើបមកប្រាប់ឱ្យនាងយកសពធ្វើបុណ្យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ស្ត្រីម្នាក់ហួសចិត្ត ខណ:ប្តីឈឺធ្ងន់ ត្រូវគេបញ្ជូនពីពន្ធនាគារ ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក លុះព្រឹកឡើង ទើបមកប្រាប់ឱ្យនាងយកសពធ្វើបុណ្យ

 


  ខេត្តប៉ៃលិន ៖ គ្រាន់តែស្តាប់សម្តីស្រ្តីក្រីក្រវ័យក្មេងម្នាក់រៀបរាប់ស្ទើរខ្លោចចិត្ត ខណ:នាងមានការហួសចិត្តយ៉ាងខ្លាំង នឹងខាងពន្ធនាគារខេត្តប៉ៃលិន ដោយប្តីនាងតែងតែពោលប្រាប់ថា ស្ពឹកដៃជើង ឈឺចុកចាប់ក្នុងក្រពះពោះវៀន ដើរលែងរួច ត្រូវគេទុកឱ្យនៅឈឺនៅក្នុងកន្លែងពន្ធនាគារ រហូតដល់ប្តីនាងឈឺធ្ងន់ ទើបគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក្រោយពេលប្តីស្លាប់ ទើបគេទៅប្រាប់ ឱ្យយកសពប្តីធ្វើបុណ្យតែម្តង។  
ហេតុការណ៍ស្រ្តីវ័យក្មេងក្រីក្រម្នាក់ រៀបរាប់ពីបញ្ហាប្តីខ្លួនស្លាប់ ដោយមិនទាន់ដង្ហើមនេះ បានកើ តឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងទីធ្លាវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាកន្លែងតម្កល់សពប្តីរបស់នាងបណ្តោះអាសន្ន មុនបូជា។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ សពបុរសរងគ្រោះ ដែលស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មាន ឈ្មោះ រ៉េត ណារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជាទណ្ឌិត មានប្រពន្ធ ឈ្មោះ ថឹង ណេង អាយុ៣០ឆ្នាំ មុខរបរដើរលក់នំផ្គត់ផ្គង់គ្រួសារ មានកូន៥នាក់ ក្នុងបន្ទុក ប្រុស៣នាក់ ស្រី២នាក់ កូនទី១ អាយុ៩ឆ្នាំ និងកូនពៅទី៥. អាយុ១ឆ្នាំកន្លះ បច្ចុប្បន្នជួលផ្ទះគេស្នាក់នៅ ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីស្រ្តីវ័យក្មេងក្រីក្រ ឈ្មោះ ថឹង ណេង បានយំបណ្តើរ រៀបរាប់បណ្តើរ ទាំ ងមានទឹកភ្នែកហូររហាម ដៃទាំងពីរបានបីកូនតូចឈរនៅខាងមុខម្ឈូសសពប្តី រៀបរាប់ឱ្យដឹងថា ៖ ប្តីរបស់នាង បានជាប់ពន្ធនាគារខេត្តប៉ៃលិន អស់រយ:ពេលជិត១ឆ្នាំមកហើយ ដោយពាក់ព័ន្ធនឹងករណីគ្រឿ ងញៀន។ នាងបន្តទៀតទាំងអួលដើមក.ថា ៖ កាលពីខែសីហា ឆ្នាំ២០២២នេះ ប្តីរបស់នាងបានប្រាប់ថា រូបគេកើតមានបញ្ហាជំងឺ រមាស ឈឺចុកចាប់ក្នុងខ្លួន ស្ពឹកដៃជើង ហើយគ្មានលុយទិញអ្វីហូបឡើយ រូបគេឃ្លានណាស់ ជាពិសេសគឺឈឺចុកឆ្អល់ខ្លាំង នៅក្នុងក្រពះពោះវៀន ហើយបើសិនជានាងមានថវិកា សូមឱ្យជួយទិញថ្នាំឱ្យប្តីលេបផង។ តែនាងបានឆ្លើយថា គ្មានលុយកាក់អ្វីច្រើនទេ ព្រោះរាល់ថ្ងៃនាងដើរលក់នំ យកមកផ្គត់ផ្គង់ឪពុកវ័យចំណាស់ និងកូនតូចៗ ស្ទើរតែមិនគ្រប់។ នាងបន្ថែមទៀតថា ក្រោយមកនាងបានសុំគេចូលទៅមើលប្តីរបស់ខ្លួន ឃើញសភាពប្តីកាន់តែទ្រុឌទ្រោម ដោយមិនអាចជួយអ្វីបានឡើយ ហើយគេមិនអាចឱ្យចេញមកក្រៅ ដើម្បីព្យាបាលជំងឺនោះទេ ព្រោះខាងអនុរក្សពន្ធនាគារប្រាប់ថា ទាល់តែអ្នកជំងឺធ្ងន់ធ្ងរខ្លាំង ទើបគេអនុញ្ញាតឱ្យយកអ្នកជំងឺមកព្យាបាលខាងក្រៅ។
លុះដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ស្រាប់តែមាននគរបាលប្រាប់នាងឱ្យប្រញាប់ទៅ យកសពនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យ ដែលពិតជាធ្វើឱ្យនាងមានការហួសចិត្តយ៉ាងខ្លាំង ខណ:ប្តីរបស់ខ្លួនឈឺធ្ងន់មិនដឹង ហើយមិនទាន់ដង្ហើម។ ទោះបីជាយ៉ាងណា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សពប្តីរបស់នាង នឹងត្រូវគេយកទៅបូជានៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ខណ:ខ្វះខាតថវិកា ដើម្បីរៀបចំធ្វើបុណ្យឱ្យត្រឹមត្រូវ តែក៏បានប្រជាពលរដ្ឋ អ្នកភូមិផងរបងជាមួយជួយរៃអង្គាសគ្នាបានមួយចំនួនផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ជនរងគ្រោះ មានបញ្ហាជំងឺម្យ៉ាង គឺមេរោគក្នុងគ្រាប់ឈាមធ្ងន់ធ្ងរស៊ីសុះសាច់អស់ ខណ:គេបញ្ជូនពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គឺគាត់មានសភាពខ្លាំងបាត់ទៅហើយ ពោលគឺមិនអាចជួយសង្គ្រោះបាននោះទេ។ លោកវេជ្ជបណ្ឌិតបន្តទៀតថា លោកគ្រូពេទ្យ បានខិតខំខ្វះខ្វែង ដើម្បីជួយសង្គ្រោះជនរងគ្រោះដែរ តែពិតជាមានការសោកស្តាយ។ ទោះបីជាយ៉ាងណា ភ្នាក់ងារយើងបានទាក់ទងទៅលេខទូរស័ព្ទរបស់លោក រ័ត្ន ទី ប្រធានពន្ធនាគារ ខេត្តប៉ៃលិន ដើម្បីបញ្ជាក់ពីបញ្ហាជំងឺរបស់ជនរងគ្រោះ និងសួរនាំពាក់ព័ន្ធការលើកឡើងរបស់ស្រ្តីជាប្រពន្ធ តែទាក់ទងចូលច្រើនលើកច្រើន សារ អត់មានអ្នកទទួលនោះឡើយ៕






No comments:

Post a Comment

Pages