អ្នកម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អ្នកម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់




(ឧត្តរមានជ័យ)អ្នកម្នាក់បើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧​ ខែធ្នូ​​​​​​​​​​​ ឆ្នាំ២០២២ វេលាម៉ោង​ ១៦និង៤៣នាទី​ ស្ថិតនៅត្រង់ចំណុចភូមិជ្រឹងខាងកេីត​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថាមានករណីផ្ទុះមីនតោន​ ១បណ្តាលឲ្យជនរងគ្រោះម្នាក់មានឈ្មោះ​ រ៉ូ​ គ​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិកេីតហេតុខាងលេីក​ (រងរបួសធ្ងន់) និងខូចខាតត្រាក់ទ័រ ១ គ្រឿង។

បើយោងទៅតាមរបាយការណ៏សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់បន្ថែមថាមូលហេតុ​ មកពីជនរងគ្រោះ​បាន​បេីក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំការ​ ហើយ​ក៏បាន​ជាន់​មីន​តោន​បណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។

សូមបញ្ជាក់ថា ក្រោយ​ពេល​កេីត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ និងព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ​នៅថ្ងៃដដែលផងដែរ។



        
       





No comments:

Post a Comment

Pages