-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Wednesday, January 25, 2023

នៅទីបំផុត, លោកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីជាង៥០ហិកតាឲ្យលោកស្រី ហ៊ុន ប៊ុនធឿន ដើម្បីបញ្ចប់រឿងជាស្ថាពរ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ នៅទីបំផុត, ជម្លោះដីធ្លីរវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយការសម្របសម្រួល និងដោះស្រាយពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ នេះបើតាមកិច្ចព្រមព្រៀងដែលបណ្ដាញសារព័ត៌មានRTN Asian TV online ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចព្រមព្រៀងបានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកស្រី សៀង ចាន់ហេង ព្រមព្រៀងប្រគល់ដីវិវាទទំហំ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ឲ្យទៅលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
ជាមួយគ្នានោះ ភាគីទាំងពីរខាងលើបានយល់ព្រមដកពាក្យបណ្តឹងនៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរអាទិត្យ។
គួរជម្រាបជូនថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ស្រី សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេចសខេង និងការសម្រេចរបស់ខ្ញុំកាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេ លឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេច លុបចោល ស.ជ.ណ លេខ១៨ មយ ថ្ងៃទី ៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។ការ សម្រេចយ៉ាងណាទៀតនិងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»៕






0 comments:

Post a Comment