កម្ពុជានិងមាន ផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្ពុជានិងមាន ផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត

 


រាជធានីភ្នំពេញ៖កាលពីថ្ងៃទី ២៣ខែមករាឆ្នាំ ២០២៣លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនបានអញ្ជើញដឹកនាំប្រជុំពិនិត្យលើលទ្ធផលបឋននៃការសិក្សាគម្រោងលើកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា។

គម្រោងនេះត្រូវការទុនវិនិយោគជាង៤ ពាន់លានដុល្លារនិងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំគម្រោងលើកម្រិតផ្លូវរថភ្លើងភ្នំពេញ.ប៉ោយប៉ែតនេះសិក្សាដោយក្រុមហ៊ុនសារជីវកម្មថ្នលនិងស្ពានចិន crbc ដោយផ្ទាល់និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន crbc បើតាមរយៈការសិក្សាបឋមនេះគម្រោងនេះមានប្រវែងសរុបប្រមាណ៣៨២ គីឡូម៉ែត្រត្រូវការទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លារដោយរួមបញ្ចូលទាំងក្បាលនិងទូរថភ្លើង។សម្រាប់ដំណើរការនិងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ ឆ្នាំផ្លូវរថភ្លើងល្បឿនលឿននេះមានខ្នាលទទឹងប្រវែង១.៤៣៥ ម៉ែត្រល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០ គីឡូម៉ែតនឹងសម្រាប់ដំណើរការស្ថានីសារុបចំនួន៣៣ក្នុងផែនការរយៈពេលខ្លីនិងគ្រោងបន្ថែមចំនួន១៤ទៀតក្នុងផែនការរយៈពេលវែង។

ក្នុងនោះដែលខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើងដែលដំណើរការដោយថាមពលអគ្គិសនីដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០ កន្លែងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់និងមានបែងចែកដាច់ពីគ្នារវាងស្ថានីយអ្នកដំណើរនិងស្ថានីយលើកដាក់ទំនិញនៅភូមិសាស្ត្ររាជធានីភ្នំពេញមួយនៅស្ថានីយ៍ភ្នំពេញសម្រាប់អ្នកដំណើរនិងមួយទៀតនៅស្ថានីយ៍សំរោងសម្រាប់លើកដាក់ទំនិញ។

គម្រោងលើកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនគឺជាគម្រោងដែលផ្ដោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរនិងដឹកទំនិញអន្តរជាតិរវាងកម្ពុជានិងថៃដូចជាការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមខ្សែបណ្ដាញរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតដោយឆ្លងកាត់ ខេត្តកណ្ដាលកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបងនិងបន្ទាយមានជ័យ។គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងគេបំផុតនៅកម្ពុជាហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរនឹងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេសនឹងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕









No comments:

Post a Comment

Pages