កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ….! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ….!

 


  ខេត្តតាកែវ ៖ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯកង៉ែតចាន់ធីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវបង្ក្រាបបទ ល្មើសបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។ការចុះឃាត់ខ្លួននេះធ្វើឡើងចំនួន២លើកលើកទី១នៅចំណុចភូមិពានមាសឃុំលំពង់ស្រុកបាទីខេត្តតាកែវឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះយក់សុជាតិភេទប្រុសអាយុ៤៨ឆ្នាំមុខរបរគ្រូបង្ហាត់ នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវសម្របសម្រួលនិតិវិធីដោយឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។លើកទី២នៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនស្ថិតនៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះប៉ាឧត្តមភេទប្រុសអាយុ៣០ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិត្រាំសង្កាត់រកាក្រៅក្រុងដូនកែវ។ ២.ឈ្មោះអឿនអានភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្មសរឃុំលំពង់ស្រុកបាទី។ ៣.ឈ្មោះទេពឡៃសេងភេទប្រុសអាយុ២៩ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្នល់បែកកើតឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម។៤.ឈ្មោះទេពមុនីភេទប្រុសអាយុ២៨ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិតាម៉ូវឃុំជើងគួនស្រុកសំរោង។៥.ឈ្មោះញឹកយីឡាយភេទប្រុសអាយុ៥៦ឆ្នាំមុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់។សម្របសម្រួលនិតិវិធីដោយលោកស៊ឹមជុំសុខហេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ វត្ថុតាងចាប់យករួមមាន៖ឯកសណ្ឋានកងរាជអាវុធហត្ថមានខោចំនួន១២ខោអាវយឺតចំនួន០៧អាវមួក០៩ស្បែកជើងកវែងចំនួន០៧គូ។ឯកសណ្ឋានយោធាខោចំនួន០៣ខោអាវយឺតចំនួន០១។ ឯកសណ្ឋាននគរបាលអាវចំនួន០៤ខោចំនួន០២។ឯកសណ្ឋានអង្គរក្សអាវយឺតចំនួន០៤មួកចំនួន០៤។រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ០២២–៨៩៨៥៕




No comments:

Post a Comment

Pages