ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៅខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៅខេត្តស្វាយរៀង

 


ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ ។លោកជំទាវបានបន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ- ១៩  ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
ជាមួយគ្នាលោកជំទាវបានបន្ថែមថា ក្នុងអំឡុងពេលកូវីដនេះដែររាជរដ្ឋាភិបាលបានដាក់ចេញជាយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបងប្អូនបុគ្គលិកមួយចំនួនបាននឹងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះផងដែរ ហេីយអ្នកបម្រេីសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលនេះក៏មានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាលផងដែរ​ ។
សូមបញ្ជាក់ថា លោកជំទាវកិត្តិសង្គហបណ្ឌិត​ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន  ៥៦៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៨ម៉ឺនរៀល៕ដោយ ជា ចិន្តា








No comments:

Post a Comment

Pages