លោកមេប៉ុស្ដិ៍ច្រកដូនរត្ន័ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកបារ៉ាស់ឲ្យឈ្មួញដឹកធ្យូង លក់ឆ្លងដែនទៅប្រទេសវៀតណាមភ្លូកទឹកភ្លូកដី.! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកមេប៉ុស្ដិ៍ច្រកដូនរត្ន័ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកបារ៉ាស់ឲ្យឈ្មួញដឹកធ្យូង លក់ឆ្លងដែនទៅប្រទេសវៀតណាមភ្លូកទឹកភ្លូកដី.!

 


ខេត្ដត្បូងឃ្មុំ៖ ជាក់ស្ដែងនៅយប់ថ្ងៃទី១០, ១១ និងឈានចូលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣​នេះ គេបានសង្កេតឃើញមានរថយន្តដឹកធ្យូង មកពីគ្រប់ច្រកល្ហក និងជាពិសេសមកពីខេត្តក្រចេះតែម្ដង លក់ឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកដូនរត្ន័ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពពាក់ពពូន ភ្លូកទឹកភ្លូកដី។

ប្រភពរាយការណ៍ថា មានឈ្មោះ ប្រុស ជាអ្នករត់ការបើក ច្រកដូនរត្ន័ ខណ:ប្រភពបែកធ្លាយជាបណ្ដើរៗហើយ.! ថាសមត្ថកិច្ចចម្រុះមួយចំនួនតូច នៅច្រកដូនរត្ឋ័ ស្ថិតនៅក្នុង ស្រុកមេមុត កំពុងត្រូវប៉ាន់កើបលុយចែកគ្នាដាក់ហោប៉ៅ ពីរថយន្តដឹកធ្យូងលក់ទៅប្រទេសវៀតណាមនោះ។

តើសេចក្ដីរាយការណ៍ខាងលើជាកាពិតឬទេ.? ករណីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះទេ.! ខណៈព័ត៌មានមិនមែនជាភស្តុតាងទេ តែជាតម្រុយឈានទៅរកភស្តុតាង។

ក្រោយពីបែកធ្លាយរឿងមាន បុគ្គលម្នាក់ឈ្មោះ លោក ប្រុស រត់ការបើកផ្លូវ និងបើកច្រកដូនរ័ត្ន ដើម្បីឱ្យឡាន ដឹកធ្យូងលក់ឆ្លងដែន ទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃដោយរលូន និងបង់លុយអោយសមត្ថកិច្ច រួមមានមន្ត្រីគយសាខាខេត្ត, មន្ត្រីគយចល័ត, មន្ត្រីគយស្រុក ឬគយការិយាល័យច្រក, មេប៉ុស្តិ៍ច្រកដូនរត្ន័ និងមន្ត្រីសាលាខេត្តកានកញ្ចប់.....???

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ អ្នករកស៊ីដឹកទំនិញ នៅលើដងផ្លូវទៅច្រកដូនរត្ន័បានឲ្យដឹងថា សមត្ថកិច្ចចម្រុះមួយចំនួនតូច កំពុងតែសប្បាយចិត្តអង្គុយរាប់ក្បាលឡានគ្រប់ប្រភេទដឹកអុស និងធ្យូង ជាការបើកភ្លើងខៀវ ដើម្បីយកលុយ ចែកគ្នាដាក់ខោប៉ៅ ដោយហេតុថា លុយដែលពួកគាត់បង់ឲ្យសមត្ថកិច្ច គឺមិនមានវិបត្តិត្រឹមត្រូវនោះទេ ។

បើទោះយ៉ាងណាគេនៅមិនទាន់ដឹងទេថា តើសមត្ថកិច្ចនៅគោលដៅ ច្រកដូនរត្ន័ គាត់ប្រម៉ូលលុយ ពីរថយន្តដឹកធ្យូង និងរថយន្តដឹកទំនិញផ្សេងទៀតទាំងនោះ តើបានបងលុយចូល ជាថវិកា រដ្ឋដែរឬទេ.? ខណៈដែលក្រុមអ្នកយកព័ត៌មានយើងបានជួបប្រទះរថយន្តដឹកធ្យូង និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ចេញចូលតាមច្រកដូនរត្ន័នេះ ជាហូរហែមិនដែលដាច់សោះ។
ស្របពេលទីផ្សារធ្យូងកំពុងតែត្រូវប៉ាន់លក់ឆ្លងដែនទៅកាន់ប្រទេសវៀតណាម យ៉ាងគក្រឹកគគ្រេងបែបនេះ ក្រុមឈ្មួញចាប់ផ្ដើមអភិវឌ្ឍន៍ឡដុតធ្យូងស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីខេត្តក្រចេះ ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធ ហាក់កំពុងមើលរំលង ឬមួយជាការបើកភ្លើងខៀវ.?។
មតិរិះគន់ខាងលើបន្តថា ការបង្កើនឡដុតធ្យូងរាប់រយកន្លែងក្នុងទឹកដីនៃខេត្តក្រចេះផងនោះ។
ធ្យូងបានចូលរួមចំណែកដ៏ធំធេង ក្នុងការកាប់បំផ្លាញធនធានធម្មជាតិព្រៃឈើដ៏ធ្ងន់ធ្ងរ ដោយហេតុថា ក្រុមឈ្មួញកំពុងបំផុសប្រជាពលរដ្ឋឲ្យកាប់ឈើទាំងតូចទាំងធំយកមកធ្វើជាអុសដុតធ្យូងជារៀងរាល់ថ្ងៃ គឺជាការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ទាំងតូចទាំងធំ និងមួយចំណែកទៀត កាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងបានអុសដុតធ្យូងផងដែរ។

ប្រភពឆ្លើយតបព័ត៌មានចេញខាងលើអះអាងថា ការផ្សាយ ខ្លឹមសារនិងអត្ថបទ នឹងកាត់តរូបភាពល្អពេក តែខុសត្រង់ថា យប់ថ្ងៃ១១ នឹងឈានចូល ថ្ងៃទី១២ ខែមីនា អត់មានសូម្បី១ឡាន និយាយរួមចាប់តាំងពីថ្ងៃទី៥មក គឺអត់មានចូលទេ ធ្យូងមានកាលពីថ្ងៃទី០១នឹង ដល់ថ្ងៃទី០៣ ខែមីនាចូលបាន៣ថ្ងៃ ហេីយរូបភាពដែលបងកាត់តផ្សាយនោះ គឺរូបចាស់តាំងថ្ងៃទី១ដល់ថ្ងៃទី៣ អរគុណបង។

ដើម្បីទទួលបាននូវព័ត៌មានពិត សុក្រឹត្យ និងយុត្តិធម៌ តាមការអំពាវនាវរបស់ប្រជាពលរដ្ឋអ្នករកស៊ីដឹកទំនិញតូចតាច តាមរយៈសារព័ត៌មាន ស្នើសុំឲ្យមានការបង្កើត គណៈកម្មាការចម្រុះអន្តរក្រសួង ចុះស្រាវជ្រាវ និងដើម្បីបញ្ជាការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋខឹងគោ.វាយរទេះ។
ដែលអង្គភាពផ្សារព័ត៌មានយើងសូមស្វាគមន៍រង់ចាំ ទទួសធ្វើការបកស្រាយបន្ថែមទៀត ប្រសិនបើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕ដោយ ពេជ្រ ឧត្តម






No comments:

Post a Comment

Pages