អភិបាលស្រុកស្ទោង បានណែនាំដល់គណកម្មការ លោកអាចារ្យ និងព្រះគ្រូចៅអធិការគ្រប់វត្ត ត្រូវខិតខំរួបរួមសាមគ្គីគ្នាក្នុងការកសាងវត្តអារាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង បានណែនាំដល់គណកម្មការ លោកអាចារ្យ និងព្រះគ្រូចៅអធិការគ្រប់វត្ត ត្រូវខិតខំរួបរួមសាមគ្គីគ្នាក្នុងការកសាងវត្តអារាម

 



កំពង់ធំ៖  នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោកស្រី ស៊ឹង ផល្លា ព្រមទាំងសហការី និងព្រះទេពសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្ត ឥន្ទ្រីយសំវរ បានអញ្ជើញ និងនិមន្តជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារថ្មី ស្ថិតនៅក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោងខេត្ត កំពង់ធំ។
ថ្លែងទៅកាន់ ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត លោកអាចារ្យ គណកម្មការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានណែនាំដល់គណកម្មការ លោកអាចារ្យ និងព្រះគ្រូចៅអធិការគ្រប់វត្ត ត្រូវខិតខំរួបរួមសាមគ្គីគ្នាក្នុងការកសាងវត្តអារាមឲ្យមានការរីកចំរើន កែច្នៃវត្តអារាម ឲ្យក្លាយជាទីមនោរម្យ ជាកន្លែងទេសចរណ៍បែបវប្បធម៌ សាសនា និងត្រូវមានប្លង់គោលក្នុងការអភិវឌ្ឍន៍ ហើយវិស័យទាំង២ គឺពុទ្ធចក្រ និងអាណាចក្រត្រូវតែនៅជាមួយគ្នាដើរទន្ទឹមគ្នា រីកចំរើនជាមួយគ្នា។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរគ្រប់ឃុំ ត្រូវសហការជាមួយប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការកសាងផ្លូវនានាក្នុងឃុំទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ ប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវចូលរួមក្នុងការថែរក្សាបរិស្ថាន និងសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ សង់ខាងផ្លូវទៅតាមការណែនាំ និងជូនដំណឹងរបស់អាជ្ញាធរពាក់ព័ន្ធ។
លើសពីនេះលោក អភិបាលស្រុកស្ទោង បានកោតសរសើរដល់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលបានរួបរួមសាមគ្គី ក្នុងការសហការកសាងព្រះវិហារដ៏ស្កឹមស្កៃនេះដែលជាសមិទ្ធិផលថ្មីជាមួយពុទ្ធសាសនាសម្រាប់ជាតិនេះ និងបរលោក។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានអំពាវនាវដល់ ញាតញោមពុទ្ធបរិស័ទ ព្រះគ្រូចៅអធិការ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវនាំគ្នាចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សជាអមតៈ ដើម្បីឲ្យប្រទេសជាតិយើងមានការរីចំរើនលើគ្រប់វិស័យថែមទៀត។
គួរបញ្ជាក់ផងដែរថា ព្រះវិហារថ្មីនេះមានទំហំទទឹង ១២ម៉ែត្រ×បណ្តោយ២៤ម៉ែត្រ កំពស់ ២៧ម៉ែត្រ អស់ទឹកប្រាក់សរុប៤២៦.២៧៧ដុល្លាអាមេរិក ជាមួយគ្នានេះលោកអភិបាលស្រុក និងក្រុមគ្រួសារ ព្រមទាំងសហការីក៏បានចូលរួមបុណ្យនូវបច្ច័យចំនួន៤.៣១០.០០០រៀល ជាមួយកម្មវិធីបុណ្យនេះផងដែរ៕ជា រដ្ឋា










No comments:

Post a Comment

Pages