មន្ត្រីគយខេត្តកណ្ដាល ដាក់កុងត្រូលជជុះ ស្ទាក់គាបយកលុយពីអាជីវករ អ្នកដឹកបន្លែផ្លែឈើ យ៉ាងអនាធិបតេយ្យ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីគយខេត្តកណ្ដាល ដាក់កុងត្រូលជជុះ ស្ទាក់គាបយកលុយពីអាជីវករ អ្នកដឹកបន្លែផ្លែឈើ យ៉ាងអនាធិបតេយ្យ!

 


(កណ្ដាល)៖ ក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែគ្រប់ៗគ្នាថាៈ រកប្រាក់ចំណេញលែងបានហើយ!។
ព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល!។
ដើម្បីដាក់កម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្ត ជំរិតយកលុយចូលហោប៉ាវយ៉ាងពេញបន្ទុក!។
ដោយពុំមាន ចេញវិក្កយបត្រឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីទេ.ពោលគឺចាំជំរិតយកលុយស្រស់ៗតែម្ដង ក្រោមហេតុផល”ពិនិត្យឯកសារពន្ធ”!។
ជាក់ស្ដែងៈលោក អន ស៊ីនួន ដាក់ស្នាក់ការដុះស្នឹម នៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខ(វត្តគង្គាស្ទឹង)។
ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញ។
ដែលបើកលើផ្លូវជាតិលេខ១ ដោយផ្អែកថា”ត្រួតពិនិត្យឯកសារពន្ធ ដែលចេញពីព្រំដែន”តាមពិតដាក់កម្លាំងសម្រាប់ រាប់ក្បាលឡាន យកលុយចូលហោប៉ាវប៉ុណ្ណោះ..!។ក្នុងនោះលោក អន ស៊ីនួន បានដាក់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល! ។
សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨.!។
ជុំវិញករណីនេះ អាជីវករបានអះអាងប្រាប់«ដើមរាំង»ថាៈខ្លួនដឹក”បន្លែផ្លែឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ។
ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត!។
អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ។
ក៏បានលើកឡើងស្រដៀងគ្នានេះដែរថាៈ រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង ១០០.០០០រៀល យ៉ាងទៀងទាត់!។
រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់អស់៧០.០០០រៀល ជាកំហិត។
រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។
ក្រុមអាជីវករ បានបញ្ជាក់ដូចៗគ្នាថាៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីទេ..! ។
ដោយជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។
អាជីវករបន្តថាៈ ក្រោយដេញស្ទាក់ជាច្រើនលើកហើយនោះ ឥឡូវគ្មាននរណាម្នាក់ ហ៊ានរំលងទេ.!។
ពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយគ្រប់ៗគ្នា។
ពាក់ព័ន្ធការចោទប្រកាន់ទាំងនេះ នៅព្រឹកទី២០.០៥.២០២៣«RTN»បានព្យាយាមសុំការបកស្រាយពីលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ប៉ុន្តែមិនមានការបកស្រាយនោះទេ ព្រោះទូរស័ព្ទ ចូលហើយលោកចុចបិទ.!។ជាក់ស្ដែងៈ ក្នុង១ថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជា ទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។
ជាហេតុនាំឱ្យមន្ត្រីគយខ្លះ ដាក់ស្នាក់ការ ក្រោមហេតុផល”ពិនិត្យឯកសារពន្ធ” រួចគាបសង្កត់គំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកខ្លួន៕








No comments:

Post a Comment

Pages