ខេត្តមណ្ឌលគីរី ៖ ប្រភពចែកចាយបានបញ្ជាក់ថា: កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ មានករណីបាញ់សម្លាប់ បង្ករឡើងដោយជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី ) ជាបាញ់មកលើស្ត្រីម្នាក់ ជាអ្នកធ្វើសាឡន ឈ្មោះ ចន សុវណ្ណេត(ហៅ ហ្សា)មាន អាយុ ២៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចអូស្ពាន ក្នុងសង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ស្ត្រីរងគ្រោះ ខាងលេី មានទីលំនៅ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងស្ទឹងសែន ខេត្តមណ្ឌលគិរី ត្រូវបាន ខ្មាន់កាំភ្លើង ឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី) បានប្រេីអាវុធ បាញ់មកលេី ឈ្មោះ ចន សុវណ្ណេត (ហៅ ហ្សា) បានរងរបួសធ្ងន់ រួចរត់គេចខ្លួនទៅបាត់ស្រមោល លុះក្រោយមក សមត្ថកិច្ចទទួលបានបណ្ដឹងផ្ទាល់មាត់ភ្លាមៗពីជនរងគ្រោះ ពេលនោះលោកអធិការនគរបាលក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ ។
ដោយរកឃេីញថា ជនរងគ្រោះ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំមួយគ្រាប់ ដោយអាវុធខ្លី ចំដើមទ្រូងខាងស្ដាំ ក្បាលគ្រាប់ចូលបៀមនៅក្រោមស្លាបប្រចៀវ និង របួសបញ្ឆឹតដើមដៃ ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមនមន្ទីរពេទ្យង្អែកខេត្តមណ្ឌលគិរី ។
យោងតាមសាក្សី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនដៃដល់ គឺ សង្ស័យឈ្មោះ រស់ ពុទ្ធា ហៅ(ក្របី) ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នករកស៊ី ឈេី ល្បីល្បាញម្នាក់ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្ន ក្រុមគ្រួសារ ជនរងគ្រោះ ខាងលេី សូមអំពាវនាវទៅដល់ សម្តេច តេជោ ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ ជួយដល់គ្រួសារស្លូតត្រង់ផង ព្រោះមិនទាន់មាន បានពន្លឺ យុត្តិធម៌ នៅទ្បេីយ ដូច្នេះសម្តេច ពុក មេត្តា ជួយដល់កូនចៅ ដែលជ្រកកោម នូវដំបូងសន្តិភាព និងសមត្ថកិច្ចជំនាញសូម បន្តធ្វេីការស្រាវជ្រាវ និង តាមរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment