(ខេត្តស្វាយរៀង) នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៧:៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីឪពុករបស់ជនរងគ្រោះ ដែលមានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួន ត្រូវបានក្មេងមួយក្រុមយកដុំថ្មគុប និងយកកាំបិតកាប់កូនរបស់ខ្លួន បណ្តាលអោយស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជា អោយកម្លាំងនគរបាលការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស ព្រមទាំងបានដកហូត÷ កាំបិត ០២ដើម និងដាវ ០២ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំង០៥ រួមនឹងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
No comments:
Post a Comment