ជនជាតិវៀតណាមម្នាក់ដេកស្លាប់នៅលើរថយន្តសង្ស័យជាករណីឃាតកម្ម នៅក្រុងបាវិត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ជនជាតិវៀតណាមម្នាក់ដេកស្លាប់នៅលើរថយន្តសង្ស័យជាករណីឃាតកម្ម នៅក្រុងបាវិត

 


ខេត្ដស្វាយរៀង៖ មានជនជាតិវៀតណាមស្លាប់នៅលើរថយន្ដរថយន្ដម៉ាកស៊ីណាពណ៌សពាក់ស្លាកលេខ2AM-7517ក្នុងបរិវេណវត្តពោធិ៍ថ្មី(ហៅវត្តបាវិត)ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣៥នាទី សង្ស័យករណីឃាតកម្ម ។
សមត្ថកិច្ចបានឲ្យដឹងថាដឹង ថាជនរងគ្រោះមានឈ្មោះ ទិន អាណាម(Tan Anam) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូប៉ារីសបូព៌ា មានទីលំនៅស្រុកបាវឡុង ខេត្តឡាយចូវ ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ៤០៥ជាន់ទី៤អគារAកាស៊ីណូប៉ារីសបូព៌ាស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បន្ទាប់ពីទទួលបានព័ត៌មានថារួចមកលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត សំបូរ សារឹមភីសុភាព ប្រធានផ្នែកវះកាត់តូច នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនិតិវិធីពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការពិនិត្យសាកសព លទ្ធផលនៃការពិនិត្យសាកសព៖មានស្លាកស្នាមនៅលើខ្លួនប្រាណសាកសព ។
ប្រភពពីសាក្សីបានឲ្យដឹងថា កាលពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨និង០០នាទីយប់ បន្ទាប់ពីសម្រាកពីការងារពួកខ្លួនបាននាំគ្នាផឹកស៊ីនៅផ្ទះបាយក្នុងកាស៊ីណូប៉ារីសបូពា៌ក្នុងចំណោមអ្នកផឹកនោះក៍មានឈ្មោះទិន អាណាម ផងដែរផឹករហូតដល់ម៉ោង០២ រំលងអាត្រាធ ថ្ងៃទី០២
ខែកញ្ញា ឆ្នាំ២០២៣ ពួកខ្លួនឈប់ផឹកហើយក៍ចូលដេករៀងៗខ្លួន។
រហូតដល់ម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ទើបមានមិត្តភ័ក្រខ្លួនមកហៅឲ្យជួយមើលឈ្មោះទិន អាណាម ដែលកំពុងដេកលើគ្រែមានដង្ហើមញាប់ៗ ដោយឃើញអាការ:ធ្ងន់ធ្ងរខ្លួនបានទៅប្រាប់អ្នកគ្រប់គ្រងជនជាតិចិនឈ្មោះហ័ង ជីងឈីភេទប្រុសឲ្យជួយនិងបានយកឈ្មោះទិន អាណាម ទៅពិនិត្យនៅពេទ្យក្រុមហ៊ុន បន្ទាប់មកយកអ្នកជំងឺទៅពិនិត្យនៅមន្ទីរពេទ្យចិន ដោយអាការ:ធ្ងន់ធ្ងរក៍បញ្ជូនទៅមន្ទីរពេទ្យជីភូ ពេលទៅដល់គ្រូទេព្យបានប្រាប់ថាអ្នកជំងឺស្លាប់បាត់ហើយ។
គ្រូពេទ្យប្រចាំនៅក្រុមហ៊ុនប៉ារីសបូព៌ាបានបញ្ជាក់ថានៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង០៥និង៣០នាទីល្ងាចពេលខ្លួនកំពុងប្រចាំការនៅក្នុងបន្ទប់ពេទ្យសង្រ្គោះបឋម ក្នុងកាស៊ីណូប៉ារីសបូព៌ាស្រាប់តែមានជនជាតិវៀតណាមមួយក្រុម សែងមនុស្សម្នាក់មកដាក់លើគ្រែសង្រ្គោះបន្ទាន់ពេលនោះខ្លួនបានពិនិត្យជីពចរដៃនិងស្ដាប់ចង្វាក់បេះដូងឃើញថា មនុស្សនេះបានស្លាប់ទៅហើយ បន្ទាប់មកខ្លួនបានប្រាប់ទៅជនជាតិវៀតណាមមួយក្រុមវិញនោះថាជនរងគ្រោះផុតដង្ហើមហើយ។
ការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ គ្រូពេទ្យសមត្ថកិច្ចជំនាញ អាចសន្និដ្ឋានបានថា ឈ្មោះទិន អាណាម ស្លាប់ដោយសារ អាចបណ្ដាលមកពីបាក់ឆ្អឹងកងករនិងការប៉ះទង្គិចគ្រឿងអេឡិចត្រូនិច(ចរន្តឆក់)ដោយអំពើឃាតកម្ម។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអជ្ញា សាកសពបានបញ្ជូនតាមរថយន្ដទៅប្រគល់ជូនការិយាល័យនគរបាលពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដរក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕



No comments:

Post a Comment

Pages