រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីរាជការគ្រប់រូប ខិតខំពង្រឹងសមត្ថភាព លើវិស័យឌីជីថលឲ្យបានល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីរាជការគ្រប់រូប ខិតខំពង្រឹងសមត្ថភាព លើវិស័យឌីជីថលឲ្យបានល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

 


សៀមរាប៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រីរាជការគ្រប់រូប ខិតខំពង្រឹងសមត្ថភាព លើវិស័យឌីជីថល (Digital) ឲ្យបានល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាព និង ផលិតភាពសេដ្ឋកិច្ច ជាមួយនឹងការបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈគ្រប់ប្រភេទរបស់រដ្ឋ និង សេវាសម្រួលសកម្មភាពធុរកិច្ច ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលខេត្តមួយចំនួន និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា  ការតភ្ជាប់ប្រជាជនជាមួយចរន្តសកលូបនីយកម្មទីផ្សារ និង បច្ចេកវិទ្យាទំនើប ដើម្បីទទួលបានព័ត៌មាន, ចំណេះដឹង, ទស្សនៈ និង របៀបនៃការរស់នៅបែបថ្មី ។
ការតភ្ជាប់អង្គភាពអាជីវកម្មជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ដែលមានថ្នាលឌីជីថល, ធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច, បង្កើនផលប្រយោជន៍ទាំងអ្នកផលិត និង អ្នកប្រើប្រាស់ វិស័យឌីជីថលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី, លើកកម្ពស់កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ៕
















No comments:

Post a Comment

Pages