(ខេត្តមណ្ឌលគិរី) ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងឲ្យដឹងថា បច្ចុប្បន្នព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាំលៀ រងការកាប់បំផ្លាញ់យ៉ាងរំគៀល ពីសំណាក់ក្រុមឧក្រិដ្ឋកម្មព្រៃឈើ គេសង្ស័យថានាយកដែនជម្រកសត្វព្រៃណាំលៀ ជាអ្នកបើកភ្លើងខៀវ ។
ពលរដ្ឋរស់នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា មានមេឧក្រិដ្ឋកម្មព្រៃឈើម្នាក់ ឈ្មោះ រិទ្ធ (ហៅអាមូល) និងបក្សពួកកំពុងធ្វើសកម្មភាពគៀងគរពលរដ្ឋដោយដៃកាន់រ៉ណាយន្តបើកគោយន្តចូលទៅកាប់រំលំដើមឈើធំនឹងអាច្រៀកដឹកជញ្ជូនប្រភេទឈើ(ឈ្លិច) ខុសច្បាប់ ឆ្លងដែនតាមច្រកទ្វេភាគីណាំលៀប៉ុស្តិ៍៧ គ្រប់គ្រងដោយលោក (ណម) ទាំងយប់ទាំងថ្ងៃ ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។
ជាក់ស្តែងនៅថ្ងៃទី១៨.១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារថតបានអំពីសកម្មភាពឈ្មួញនិងគំនរឈើជាច្រើនគំនរដោយគេដឹងថាមានមេឈ្មួញម្នាក់ឈ្មោះ មាប់ បានទទួលលុយពីជនជាតិវៀតណាមជាច្រើនមកឲ្យឈ្មោះ លោក រិទ្ធិ (ហៅអាមូម) ចាំប្រមូលទិញ និងរត់ការឡានដឹកជញ្ជូនឈើ តាមរយៈរថយន្តឡង់ក្រូស័រកែឆ្នៃមានត្រើយ និងគោយន្តកន្ត្រៃតាំងបរពីជ្រោះជ្រលងដងអូរមកទុក្ខនៅក្នុងចំការកៅស៊ូ បារាំង សុកហ្វីន ដាក់ឡាក់ ក្រុមហ៊ុនវៀតណាមនិងកូហ្វីហ្វាម៉ា ដឹកចេញយកទៅទម្លាក់នៅចំណុច៥ទីតាំង
ស្ថិតនៅភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្នុងនោះច្រកចេញ មានចំនួន ៥កន្លែង ÷
១ ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម (ដាក់ឡាក់)
២.អូរពោត ផ្លូវទៅប៉ុស្តិ៍ ៦ ទល់មុខបរិស្ថានអូរពោត
៣ អូរឆែល តាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)
៤ អូរកាល់ តាមក្រុមហ៊ុនចំការកៅស៊ូ(សុកហ្វីន)
៥ ភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី តាមចំការកៅស៊ូធំ ។
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើដែលចេញទាំង៥ច្រកឆ្លងកាត់តាមបារ៉ាស់ចំការកៅស៊ូបារាំង(កូហ្វីហ្វាម៉ា)( សុកហ្វីន)ចូលតាមច្រកប៉ុស្តិ៍ប្រាំពីរ ច្រកទ្វេភាគី ណាំលៀ ដែលសម្របសម្រួលយ៉ាងល្អពីលោក(ណយ)មេប៉ុស្តិ៍ច្រកក្នុង១យប់ប្រមាណជាង ១០០ឡាន ទៅ២០០ឡាន បន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរីនិងស្រុកពេជ្រាដា រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលើ លោកនាយកដែនជម្រសត្វព្រៃណាំលៀ និងលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ រិទ្ធិ (ហៅអាមូម)និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត។
តាមប្រភពពីបប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹកជញ្ជូឈើ ឈ្លិក ពីចំណុចភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរ ចេញទៅស្រុកយួន តាមច្រកណាំលៀ យ៉ាងគំហុក។ ក្រោយពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មេឈ្មួញទាំងពីរនាក់ កំពុងតែព្រួយបារម្ភ ហើយក៏រត់ ការបិទអ្នកសារព័ត៌មានមួយចំនួន កុំឱ្យចុះផ្សព្វផ្សាយ ពីរឿងគេ រកបទល្មើសព្រៃឈើ សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្ក្រសួងបរិស្ថាន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ក្នុងដែនជម្រកសត្វព្រៃណាំលៀ ពិតជាវិនាសអស់ក្រោមស្នាដៃលោកនាយកដែនជម្រក នឹងមេឈ្មួញឈ្មោះ រិទ្ធ និង ឈ្មោះម៉ាប់ បក្សពួកឈ្មួញជាក់ជាពុំខាន់៕
No comments:
Post a Comment