ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន!

 


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន ដឹកនាំដោយ លោក ដិប វឌ្ឍនៈ ប្រធាន ផេក នាទីអតីតវីរយុទ្ធជន នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។
ផេក នាទីអតីតវីរយុទ្ធជន មានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបនឹងទទួលបានអាជ្ញាប័ណ្ណ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងរួមចំណែកការពារសន្តិភាព និងការអភិវឌ្ឍ ពិសេសផ្សព្វផ្សាយពី វីរភាពអតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគាំទ្រអោយ មានការបង្កើតផេក នាទីអតីតវីរយុទ្ធជន នេះឡើងដើម្បីផ្សាយពីស្នាដៃ និងសមិទ្ធិផលនានាដែល បងប្អូនអតីតយុទ្ធជនសម្រេចធ្វើបាន ហើយក៏ជាការដឹងគុណ និងអរគុណចំពោះ អតីតយុទ្ធជន និង និវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ក៏ដូចនៅទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាក លំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាព សង្គមដូចសព្វថ្ងៃ។
“ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់ “ ៕



No comments:

Post a Comment

Pages