កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ សហការជាមួយ កម្លាំងស្នាក់ការសន្តិសុខ708 ដឹកនាំដោយលោក វរៈសេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ សហការជាមួយ កម្លាំងស្នាក់ការសន្តិសុខ708 ដឹកនាំដោយលោក វរៈសេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ)

 


   
     ខេត្តក្រចេះ៖នៅវេលាម៉ោង 10:45នាទី ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ ចំនួន 03នាក់ កម្លាំងស្នាក់ការសន្តិសុខ708 ចំនួន 02នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) នៅចំណុចUTM(629908-1424029) ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
    លទ្ធផលចាប់ឃាត់បាន :
    1/ រថយន្ត ចំនួន 01គ្រឿង(វ៉េអង) ពណ៍ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1800(ក្បាល) ទ្រង់ខៀវ កំពង់ចាម 4A-0441 ដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មី :
2/ ឈ្មោះ សេង គួយ ភេទប្រុស អាយុ37ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិកក់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។(អ្នកបើកបរ)
3/ ឈ្មោះ សៅ ស៊ុយ ភេទប្រុស អាយុ64ឆ្នាំ រស់នៅ ភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង៕(ម្ចាស់ឈើ)
4/ ឈើអារក្តារប្រភេទលេខ1 (គគីរ) ចំនួន 43សន្លឹក ស្មើនិង 1,548ម៉ែត្រត្រីគុណ
     បច្ចុប្បន្នរថយន្ដ វត្ថុតាង និងជនសង្ស័យខាងលើ ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ចាត់ការតាមនីតិវិធីបន្ត ។ពេជ្រ ឧត្តម















    

No comments:

Post a Comment

Pages