រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកបណ្ឌិត មាស ច័ន្ទរិទ្ធិ ប្រធានអង្គភាព គេហទំព័រ សន្តិភាព ប៉ុស្តិ៍ អញ្ជើញ ចូលរួម ជាមួយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក្នុងកម្មវិធី វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្រេចលើកយកប្រធានបទខាងលើនេះមកពិភាក្សាក្នុងគោលបំណង ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែម អំពីតួនាទីអាស៊ាន រួមទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និងសណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេសដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវា គ្មិននៅក្នុងវេទិកាពិភាក្សានេះ។ ឯកឧត្តម នឹងចែករំលែកការយល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហា ប្រឈម និងឱកាសដែលអាស៊ានអាចនឹងទទួលបានអំពីរបៀបនៃការពង្រឹង និងពង្រីកឥទិ្ធពលបន្ថែមទៀត។ បច្ចុប្បន្នភាពនៃបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល ក៏នឹងត្រូវវាគ្មិនលើកយកមកជម្រាបជូន ក្នុងវេទិកាពិភាក្សានេះផងដែរ ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមានបញ្ជាក់ជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងឆ្នាំ២០៥០ ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់។ ឯកឧត្តមបណ្ឌិត បម្ថែមថាសសរស្ដម្ភ កត្តាប្រជាពលរដ្ឋ បច្ចុប្បន្ននេះ អាស៊ានមានប្រជាពលរដ្ឋកើនឡើងរហូតទៅដល់ជាង ៦៨០លាននាក់ និងអាចធ្លាក់ចុះមកវិញនៅឆ្នាំ២០៣០ នេះបើតាមចក្ខុវិស័យរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ។ ក្នុងវេទិកាពិភាក្សានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា៖ អាស៊ានមានផែនការយុទ្ធសាស្ត្រ៤ សសរស្ដម្ភ ចរន្តសេដ្ឋកិច្ច និងការពារសន្តិសុខក្នុងតំបន់ គឺអាស៊ាន បានកៀរគរអ្នកវិនិយោគទុនធំៗដើម្បីជួយប្រទេសជាសមាជិកអាស៊ាន។
ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ឥទ្ធិពលបម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈ និង ស្បៀង។ល។ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសក្នុងតំបន់អាស៊ានបានចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថាន ដោយប្រទេសជាសមាជិកអាស៊ាន សម្រេចបានកាត់បន្ថយពីការប្រើប្រាស់ថាមពលមិនស្អាតដែលកើតពី ឧស្ម័នមិនល្អ បែរមកប្រើប្រាស់ថាមពល ល្អវិញ ដូចជាថាមពលឧស្ម័នដែលចេញដែលភាយចេញពីរថយន្ត ធ្វេីឱ្យខ្យល់មិនស្អាត ឬវារីអគ្គិសនីជាដើម។ កម្ពុជា បច្ចុប្បន្នប្រើប្រាស់ថាមពលស្អាត៦២% លើសគោលដៅដែលអាស៊ានកំណត់ឱ្យប្រើ៣៥% ហើយខាងមុខកម្ពុជានឹងអាចប្រើប្រាស់ថាមពលស្អាតរហូតដល់៧០%។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ចំពោះអាស៊ាន មិនមានជំហណាមួយក្នុងការលូកដៃទៅនយោបាយ មីយ៉ាន់ម៉ា នោះទេ ដោយស្នេីឱ្យមានការដោះស្រាយរួមគ្នារកសន្តិវិធីដេីម្បីបញ្ចប់សង្គ្រាមរាំរៃមួយនេះ។ ក្នុងនោះផងដែរ អាស៊ានបានអនុម័តបញ្ចូលប្រទេសទីម័រខាងកើត ជាអ្នកសង្កេតការណ៍ មានសិទ្ធចូលរួមរាល់កិច្ចប្រជុំអាស៊ានផងដែរ
ក.អ.ក ចាត់ទុកវេទិកាពិភាក្សានេះសមស្របបំផុតទៅនឹងបច្ចុប្បន្នភាពក្នុងតំបន់ និងពិភពលោក ហើយ ក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីតួនាទី និងអនាគតអាស៊ាន។ វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បី វាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ដោយសហការី
No comments:
Post a Comment