រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍

 


ស្រុកកំពង់រោទិ៍/ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍

សមាសភាពចូលរួមជាសមាជិករួមមាន៖
- លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រី អភិបាលរងស្រុក
- លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង ១៣នៃរដ្ឋបាលស្រុក

ព្រមទាំងបានអញ្ជើញជាភ្ញៀវកត្តិយសរួមមាន៖
- ឯកឧត្តម សួស សាមឺឌី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង
- ឯកឧត្តម អន សុផាត សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង
វត្តមានមានចូលរួមសរុប ចំនួន ៣៨នាក់ ស្រី ៨នាក់។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈមួយចំនួនរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក
៤.ស្តាប់របាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក និងគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាស្រុក
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥-២០២៧ របស់រដ្ឋបាលស្រុក
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិស្រុកឆ្នាំ២០២៤
៧.ពិនិត្យ ពិភាក្សា និងអនុវត្តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) របស់ក្រុមប្រឹក្សាស្រុក
៨.បញ្ហាផ្សេងៗ ៖ ជូនដំណឹងកិច្ចប្រជុំខែបន្ទាប់។


















No comments:

Post a Comment

Pages