រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

 


មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អនុប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឡើងនាពេលនេះ ក្នុងគោលបំណង ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ២០២៣កន្លងមក ធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តបានកន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ សំណូមពរ និងការផ្លាស់ប្តូរ បទពិសោធន៍ការងារពីគា្នទៅវិញទៅមក លើការងារគ្រប់វិស័យនៅក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការ ស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបាននូវ អនុសាសន៍ល្អៗថ្មីៗ ដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗថែមទៀត ក្នុងទិសដៅអនុវត្ត ភារកិច្ចនាឆ្នាំខាងមុខបន្តទៀត។ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជំនាញពាក់ព័ន្ធ សូមបន្តចូលរួមសហការឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត ក្នុងការ រួមសហការពង្រឹងការអនុវត្តសកម្មភាពការងារ ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូន ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងអង្គសន្និបាតនោះដែរ ក៏មានការធ្វើបទអន្តរាគមន៍បណ្តាមន្ទីរអង្គភាពមួយចំនួន ដើម្បីលើកឡើងអំពីសមិទ្ធផល ឬលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំកន្លងមក ចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ និងសំណូមពរផ្សេងៗ ពាក់ព័ន្ធការងារ ថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងដីធ្លី ការចុះបញ្ជីដីធ្លី ការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ បរិស្ថាន និងសហគមន៍ ការដោះស្រាយទំនាស់ដីធ្លី ការងារអភិវឌ្ឍ សេដ្ឋកិច្ច ការងារសង្គមកិច្ច និងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ និងបទល្មើផ្សេងៗទៀត រួមទាំងលើកឡើងអំពីសក្តានុពល នៃវិស័យអេកូទេសចរណ៍ផងដែរ៕




No comments:

Post a Comment

Pages