លោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ត្រូវមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្តិតមេដៃប្តឹង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ត្រូវមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្តិតមេដៃប្តឹង

 



ខេត្តសៀមរាប៖ក្រុមមន្ត្រីក្រោមឱវាទជាច្រើននាក់ បាននាំគ្នាផ្តិតមេដៃ ប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាពនេះ ក្រោមមូលហេតុជាច្រើន។ នេះបើតាមបណ្ដឹងដែលមានស្នាមមេដៃរបស់មន្ត្រីនគរបាល ដែលទទួលបាន។

ក្នុងពាក្យបណ្តឹង ដាក់ជូនអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា ស្នើផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ក្រោមមូលហេតុ ដោយលោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖
១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម ។
២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ ៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុង ករណីបាត់បង់សម្ភារ ឬលិខិតឆ្លងដែន ជាដើម ធ្វើឲ្យភ្ញៀវទេសចរមិនសប្បាយចិត្ត។
៤.មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។
៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប ។ ៦.មិនចេះធ្វើផែនការ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។
៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ ។
៨.ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។
៩. ប្រេងសាំងដែលទទួលអគ្គស្នងការនគរបាលជាតិ ផ្តល់ឲ្យអង្គភាពក្នុងមួយត្រីមាសជាង ១,០០០ លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញ ភារកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ ។ ក្នុងលិខិតដដែលបន្តថា ដោយសារទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឲ្យមាន ការរិះគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរនិងមហាជន បណ្តាលឲ្យអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន។ ពាក់ព័ន្ធនឹងការប្តឹងទាមទារនេះ អង្គភាពយើង មិនអាចទាក់ទងលោក ទី សុខឡែន ដើម្បីសុំការបំភ្លឺបានទេព្រោះមិនមានលេខទូរស័ព្ទ៕សូមអរគុណ






No comments:

Post a Comment

Pages