លោកជុំ ភាព រងការ រិះគន់ពីប្រជាពលរដ្ឋថា គ្មាន សមត្ថភាពស៊ើបអង្កេត ករណីឈូសឆាយព្រៃលិចទឹកអស់ប្រហែល ៤ ហិចតា ទោះបីកន្លែងនោះធ្លាប់មានសំណុំរឿង នៅតុលាការក៏ដោយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកជុំ ភាព រងការ រិះគន់ពីប្រជាពលរដ្ឋថា គ្មាន សមត្ថភាពស៊ើបអង្កេត ករណីឈូសឆាយព្រៃលិចទឹកអស់ប្រហែល ៤ ហិចតា ទោះបីកន្លែងនោះធ្លាប់មានសំណុំរឿង នៅតុលាការក៏ដោយ



ខេត្តសៀមរាបលោក ជុំ ភាព នាយសង្កាត់ជលផល កំពង់ក្ដី រងការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋថា គ្មានសម្ថភាព ឬមិនហ៊ានធ្វើការ ស៊ើបអង្កេតជុំវិញ ការឈូសដីព្រៃលិចទិកប្រហែល៤ ហិចតា នៅចំណុចខាងជើង ត្រពាំង ល្បើក ស្ថិត ក្នុង ភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប។ កន្លែងដែលធ្លាប់ ចាប់បញ្ជូនមនុស្ស ទៅតុលាការ ខណៈដែលរាជរដ្ឋាភិបាល បានហាមឃាត់ប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប មិនឱ្យអាស្រ័យផលលើដីតំបន់៣ ប៉ុន្តែអ្នកទាំងនោះ បែរជាយកគ្រឿងចក្រ ទៅឈូសឆាយ ព្រៃលិចទឹកនៅតំបន់ទៅវិញ។ បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ថាលអ្នកដែលឈូស ឆាយដីចំណុចនោះ គឺសង្ស័យ២នាក់ដែលមានគ្រឿងចក្រ ដែលបានធ្វើការឈូសឆាយ កន្លែងនោះក្រោយ ពីពួកគេ បានអនុវត្តទោសរួច។ ហើយម៉្យាងវិញទៀតពួកគេមានខ្នងបង្អែក យ៉ាងរឹងមាំនៅពីក្រោយខ្នង ទើបជនទាំងនោះ ហ៊ានធ្វើ សកម្មភាពឈូសឆាយព្រៃលិចទឹកយ៉ាង អនាធិបតេយ្យគ្មានខ្លាចច្បាប់សូម្បីតែបន្តិច។ ពួកគាត់បានបន្ថែមទៀតថា ការឈូសឆាយដីព្រៃលិចទឹក នៅចំណុចខាងលើ ក្នុងអំឡុង ឆ្នាំ ២០២៣ ខណះដែល រាជរដ្ឋាភិបាលកំពុងតែ ដាក់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃលិច មន្ត្រីជំនាញមានសមត្ថកិច្ចទាំងអស់ រក្សាភាពស្ងៀមស្ងាត់ គ្មានហ៊ានក្អកឡើយ។ ពួកគាត់បានបន្តថា អ្នកបំផ្លិចបំផ្លាញព្រៃលិចទឹកទំនងមិន បានបោះបង់ មហិច្ឆតារបស់ពួកគេទេក៏ប៉ុន្តែ លោក ជុំ ភាព និងស្ថាប័នពាក់ព័ន្ធ ផ្សេងទៀតទេ ដែលរាងចាល មិនហ៊ាន ធ្វើការស៊ើបអង្កេតរកមុខជនល្មើស ដើម្បីធ្វើសំណុំរឿង បញូនទៅតុលាកា និងដកហូតដីនោះ មកធ្វើជាសម្បត្តិរដ្ឋវិញ។ ជុំវិញ ករណីខាងលើនេះ លោកជុំ ភាព មិនបានបកស្រាយប្រាប់អ្នកសារព័ត៌មាន តាម ទូរស័ព្ទ ឱ្យបានច្បាស់លាស់ទាល់តែសោះ។ ប្រជាពលរដ្ឋ សួរថា តើ មន្ត្រីជំនាញ ជលផល និង ស្ថាប័នពាក់ព័ន្ធ មិន ហ៊ាន ធ្វើការស៊ើបអង្កេត ករណីខាងលើនេះបណ្ដាលមកពីអ្វី? ពុករលួយ ឬ ខ្លាច អស់តួនាទី ព្រោះអំពើពុករលួយរបស់ខ្លួន ក្នុងកណ្ដាប់ដៃខ្នងបង្អែក របស់ជនសង្ស័យ? ពាក់ព័ន្ធករណីនេះ តើ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប យល់យ៉ាង ណា ចំពោះ សមត្ថភាព លោក ជុំ ភាព ក្នុង ការអនុវត្តច្បាប់?
ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរដល់ ឯក ឧត្តម ប្រាក់ សោ ភ័ណ អភិបាល នៃ គណៈ អភិបាល ខេត្តសៀមរាប មេត្តា ចាត់កម្លាំង គណៈបញ្ជាការ ឯកភាព ខេត្ត មកត្រួតពិនិត្យករណីខាងលើនេះ ដើម្បីឲ្យ បានត្រឹមត្រូវក្នុងគោល បំណងការ ការពារធនធានធម្មជាតិជាសម្បត្តិរដ្ឋ។ ទន្ទឹម នឹងនោះ ដែរប្រជាពលរដ្ឋបាន សូម ណូមពរដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មេត្តា ពង្រឹង ស្មារតី មន្ត្រីក្រោឱវាទ ឲ្យអនុវត្តច្បាប់ ឱ្យមានឥទ្ធិពល ក្នុង តួនាទី ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ឬ ក៏អាច ចៀ សាច់ ស្អុយចោលខ្លះបើចាំបាច់។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕





No comments:

Post a Comment

Pages