ខេត្តកំពង់ធំ៖នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមិនា ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្តិជូនយោធិនជានាយទាហានថ្នាក់វរសេនីយ៍ត្រី ចំនួន២រូប នៃកងរាជអាវុធហត្ថខេត្ត ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយ នាយសេធិការរង លោក ប្រធានមន្ទីរទាំង៧ លោក លោកស្រី នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំង នាយទាហានរងជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើរដល់នាយទាហានដែលទើបបំពាក់ឋាននតរសក្តិថ្មី ត្រូវខិតខំយកចិត្តទុក្ខដាក់បម្រើការងារជូនអង្គភាពឲ្យបានល្អ គោរពវិន័យ ស្របតាមការផ្តល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ ។ លោកមេបញ្ជាការបានបន្ថែមថា: មិនចំពោះតែអ្នកដែលទើបតែបំពាក់ឋានន្តរសក្តិថ្មីនេះទេ ទាំងនាយទាហាន នាយទាហានរងដែលស្ថិតនៅក្នុងក្របខ័ណ្ឌចាត់តាំងស្រេចហើយ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទីភារ:កិច្ចរៀងៗខ្លួន ស្គាល់ភារ:កិច្ចរបស់ខ្លួន កុំធ្វើការលូកលាន់គ្នា នាំឲ្យមានការអាក់អន់ចិត្តជាមួយគ្នាបណ្តាលឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង ។ លើកលែងតែមានការប្រគល់ភារកិច្ចដោយឡែកពីមេបញ្ជាការ។
លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តទៀតថា យើងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក ប្រុងប្រយ័ត្នចំំពោះការសេបគ្រឿងស្រវឹង ហើយបើកបរបង្ករគ្រោះថ្នាក់ ឬច្រងេងច្រង៉ាងដាក់មន្ត្រីត្រួតពិនិត្យអនុវត្តន៍ច្បាប់ ។ ការបើកបរលើល្បឿនកំណត់
នាំឲ្យមានការផាកពិន័យធ្ងន់ធ្ងរ ។ ដោយឡែកឃើញបងប្អូន១ចំនួនស្រវឹងញឹកញាប់ក្នុងម៉ោងធ្វើការការងារ ត្រូវកែប្រែឡើងវិញ បើមិនមានការកែប្រែទេ ខ្ញុំនឹងស្នើសុំការផ្លាស់ប្តូរ សុំកែសម្រួលហើយ គ្មានការយោគយល់ មិនឲ្យមានការអន្តរាគមន៍ទេ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានមានប្រសាសន៍បន្តថា: ត្រូវយកចិត្តទុកដាក់ចូលរួមស្រាវជ្រាវនិងបង្ក្រាប បទល្មើសគ្រឿងញៀន នេះគឺជាបញ្ហាក្តៅមួយផងដែរ សូមកុំប្រព្រឹតិ្ត និងពាក់ព័ន្ធឲ្យសោះ អ្នកប្រើប្រាស់អាចដកសក្តិកាត់ចេញពីបញ្ជីគ្រប់គ្រង បើអ្នកជួញដូរ កាត់ចេញពីជួរហើយផ្តន្ទាទោសតាមច្បាប់ សូមបងប្អូនចូលរួមបង្ក្រាប ទាំងអស់គ្នា ពិសេសការិយាល័យ។
ក្នុងឪកាសនេះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានលើកឡើងផងដែរអំពីបញ្ហាក្តៅមួយទៀតនោះគឺតំបន់៣បឹងទន្លេសាប សូមឲ្យនាយអាវុធហត្ថរូបណាដែលមានការពាក់ព័ន្ធនឹងការរុករានទន្រ្ទានយកដីក្នុងតំបន់៣សូមដកខ្លួនចេញជាបន្ទាន់ អ្នកទន្រ្ទានព្រៃលិចទឹកបឹងទន្លេសាបអាចប្រឈមមុខច្បាប់ដូចគ្នានឹងបទល្មើសដទៃទៀតដែរ ។ ហេតុនេះសូមកុំមានការពាក់ព័ន្ធ ហើយនាំគ្នាសហការបង្ក្រាបឲ្យបាននូវមុខសញ្ញាបំផ្លាញព្រៃលិចទឹកនេះ ។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់លើការងារភារ:កិច្ចរបស់ខ្លួន និងអនុវត្តន៍បានល្អ រាល់បទបញ្ជាផ្សេងៗរបស់មេបញ្ជាការ ។
អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។
No comments:
Post a Comment