បរិស្ថាន១រូបគ្រប់គ្រងស្រុកចំនួន 3 ក្នុងខេត្តរតនគិរី បានបើករថយន្តLand cruiser ទៅបុកគោយន្តកែច្នៃ ក្នុងស្ថានភាពស្រវឹង…! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បរិស្ថាន១រូបគ្រប់គ្រងស្រុកចំនួន 3 ក្នុងខេត្តរតនគិរី បានបើករថយន្តLand cruiser ទៅបុកគោយន្តកែច្នៃ ក្នុងស្ថានភាពស្រវឹង…!

 


ខេត្តរតនគិរី៖  ស្រវឹងសូមកុំ បើកបរ បើបើកបរ សូមកុំពិសារ គ្រឿងស្រវឹង ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមាន ករណី គ្រោះថ្នាក់ចរាចរណ៍
លោកថងសុខុន អនុប្រធានការិល័យ បរិស្ថាន គ្រប់គ្រង បីស្រុក ទី១.ស្រុកវើនសៃ ទី២.ស្រុកតាវែង និងទី៣.ស្រុកអណ្តូងមាស កាលពីយប់ថ្ងៃទី 04 ខែមីនា ឆ្នាំ 2024 វេលាម៉ោង 9:00 នាទី
បានប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក់ឡង់គ្រីស័រ ឆ្នាំផលឹត1998 ពាក់ស្លាកលេខ រដ្ឋ19 .2-22 68 ពណ៌ខៀវស្លែ ក្នុងស្ថានភាពស្រវឹង ជោគជាំទៅបុកគោយន្តកែឆ្នៃ ចំពីមុខពេញទំហឹង បណ្ដាលឱ្យខូចខាតក្បាលរថយន្តរបស់អង្គភាព មួយកំណាត់មុខ ជាទម្ងន់
តាមសាក្សី ដែលបានឃើញ នៅកន្លែងកើតហេតុ ឱ្យដឹងថា កាលពីវេលាម៉ោង 9:00 នាទីយប់ ថ្ងៃទី 4 ខែមីនា ឆ្នាំ2024
មានរថយន្តឡង់គ្រីស័រមួយគ្រឿងធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុច លើផ្លូវ ក្បែរសាលាបង្រៀនបើកបរ ឯកជន ហេងចំណាន ស្ថឹតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក៏បានរេ៉ចង្កូតទៅបុកគោយន្ត កែឆ្នៃដឹកគ្រាប់ចន្ទី ១គ្រឿង ពេញទំហឹង ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីលិចទៅកើត ក្រោយពីបុករួច ភាគីទាំងពីរ លោកថងសុខុន ដែលជាអ្នកបើកបររថយន្តបង្ក ត្រូវបានគ្នីគ្នា មកដឹកតាមម៉ូតូ យកចេញទៅបាត់តែម្តងទៅ ។
បន្តិចក្រោយមក ក៍មានក្រុមការងាររបស់ខ្លួនមកធ្វើការសម្របសម្រួជាមួយម្ចាស់គោយន្ត ដើម្បីបញ្ចប់រឿង ។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕





No comments:

Post a Comment

Pages