រដ្ឋបាលស្រុកកំពង់រោទិ៍បាន​រៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​អប់រំ​ក្រៅប្រព័ន្ធ​ សម្រាប់​ឆ្នាំ​២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍បាន​រៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​អប់រំ​ក្រៅប្រព័ន្ធ​ សម្រាប់​ឆ្នាំ​២០២៤

 


ស្រុកកំពង់រោទិ៍៖ព្រឹកថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៤៖
រដ្ឋបាលស្រុកកំពង់រោទិ៍បាន​រៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​អប់រំ​ក្រៅប្រព័ន្ធ​ សម្រាប់​ឆ្នាំ​២០២៤​។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព​ លោក​ សុច​ ពិសី​ អភិបាល​នៃគណៈអភិបាលស្រុក​ ដោយ​មានការ​អញ្ជើញចូលរួម​ពី​ លោក​ ពុត​ សុផល​ អនុប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​
លោក​ រ័ត្ន​ សុខា​ អនុប្រធាន​ការិយាល័យ​អប់រំ​ក្រៅប្រព័ន្ធ​នៃ​មន្ទីរ​អប់រំ​ យុវជននិងកីឡាខេត្ត​
លោក​ តាក់​ កល្យាណ​ អភិបាល​រង​ស្រុក
លោក​ លោកស្រី នាយក​រង​រដ្ឋបាល​
លោកស្រី​ ចាន់​ ធនា​ នាយក​រង​រដ្ឋបាល​
លោក​ ប្រធាន​ការិយាល័យ​អប់រំ​
លោក​  ប្រធាន​ការិយាល័យ​ធនធាន​មនុស្ស​
លោក​ លោកស្រី​ មេឃុំ​គោលដៅ ទាំង​៥
គណៈគ្រប់គ្រង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ទាំង​២​  លោកគ្រូ​ អ្នកគ្រូ​ ជំនាញ​ និង​អក្ខរកម្ម​
សរុប​ចំនួន​ ៣៦​ នាក់​ ស្រី​ ៨​ នាក់​ ។
សូមបញ្ជាក់ថាការប្រកាសទទួលស្គាល់លោកគ្រូ អ្នកគ្រូ អប់រំក្រៅប្រព័ន្ធនៅស្រុកកំពង់រោទិ៍នៅឆ្នាំសិក្សា២០២៤ នេះ សរុបចំនួន ១១ នាក់ ស្រី០៧នាក់ ក្នុងនោះគ្រូអប់រំក្រៅប្រព័ន្ធផ្នែកអនក្ខរកម្ម មានចំនួន ០៥នាក់ ស្រី ០២នាក់ ស្មើនឹង ០៥ថ្នាក់។ ដោយឡែកសម្រាប់គ្រូអប់រំក្រៅប្រព័ន្ធផ្នែកមជ្ជមណ្ឌលសិក្សាសហគមន៍មានចំនួន ០៦នាក់ ស្រី ០៥នាក់ ស្មើនឹង ០៦ថ្នាក់ ដែលរួមមាន ថ្នាក់ជំនាញកាត់ដេរ, ថ្នាក់ជំនាញសំអាងការ, ថ្នាក់ជំនាញម៉ាស៊ីនខ្នាតតូច, និងថ្នាក់ជំនាញកុំព្យូទ័រ។




















No comments:

Post a Comment

Pages