រដ្ឋបាលស្រុកជលគីរី៖បានបេីកកិច្វប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងដីព្រៃលិចទឹកនៃតំបន់ដងទន្លេសាបក្នុងភូមិសាស្ត្រ ស្រុក ជលគីរី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកជលគីរី៖បានបេីកកិច្វប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងដីព្រៃលិចទឹកនៃតំបន់ដងទន្លេសាបក្នុងភូមិសាស្ត្រ ស្រុក ជលគីរី

 



ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០២៤ នេះ  ឯកឧត្តម  សាន់ យូ អភិបាលរងខេត្ត និង ជាតំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារបេីកកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពី ការពង្រឹងប្រសិទ្ធិភាព ការងារ គ្រប់គ្រងដីព្រៃលិចទឹក នៃតំបន់ បឹងទន្លេសាប នៅក្នុងភូមិសាស្ត្រ ទឹកដីស្រុកជលគីរី ខេត្ត
កំពង់ឆ្នាំង ។

ដោយមានការចូលរួម គ្រប់មន្ទីរនៅជុំវិញសាលាស្រុក ជលគីរី ប្រធានអនុប្រធាន
មន្ទីរពាក់ព័ន្ធ លោក ដូវ គឹមសុីន អភិបាលស្រុក ជលគីរី លោក មុត ម៉េង
អភិបាលរងស្រុក អាជ្ញាធរ ឃុំ ពាមឆ្កោក
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត  ស្នងការរង ខេត្ត នាយផ្នែកនគរបាលស្រុក
នាយប៉ុស្តិ៍ នគរបាល ឃុំ ពាមឆ្កោក និងប្រជាពលរដ្ឋជាម្ចាស់ត្រជាក់ទ័រជាច្រេីននាក់ទៀត  ។

នៅក្នុងពិធីប្រជុំនោះផងដែរ ឯកឧត្តម សាន់ យូ បានណែនាំឲ្យអាជ្ញាធរស្រុក និង ឃុំ ត្រូវទប់ស្កាត់ រាល់ការរំលោភបំពានដីព្រៃលិចទឹក ក្នុងស្រុក ជលគីរី និង ត្រូវធ្វេីការត្រួតពិនិត្យធ្វេីរបាយការណ៍  ហេីយ
ឯកឧត្តម បានណែនាំ ឲ្យអាជ្ញាធរស្រុក
និង កម្លាំងតាមបណ្តា មូលដ្ឋាន ត្រូវចេញ
ល្បាតជាប្រចាំ ពិនិត្យមេីលការលួចធ្វេី
សកម្មភាព ឈូសឆាយ ដីព្រៃលិចទឹករបស់រដ្ឋ ឲ្យមានប្រសិទ្ធិភាព ។









No comments:

Post a Comment

Pages