ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី ២៨ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការដឹកនាំក្រុមការងារធ្វើការប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីលិចទឹក នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក ឌូវ គឹមសុីន អភិបាលស្រុកជលគីរី អភិបាលរងស្រុក អាជ្ញាធរឃុំពាមឆ្កោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត នាយផ្នែកនគរបាលស្រុក ប៉ុស្តិ៍នគរបាលឃុំពាមឆ្កោក ប្រជាពលរដ្ឋជាម្ចាស់ត្រាក់ទ័រ។
ក្នុងពិធីប្រជុំនេះផងដែរ ឯកឧត្តម សាន់ យូ បានណែនាំឲ្យអាជ្ញាធរស្រុក និងឃុំ ត្រូវទប់ស្កាត់រាល់ការរំលោភបំពានដីលិចទឹក ក្នុងស្រុកជលគីរី និងត្រូវធ្វើការត្រួតពិនិត្យធ្វើរបាយការណ៍ ឯកឧត្តមបានណែនាំអោយ អាជ្ញាធរស្រុក និងកម្លាំងតាមបណ្តាមូលដ្ឋានត្រូវចេញល្បាតជាប្រចាំពិនិត្យមើលការលបឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។
No comments:
Post a Comment