រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់រោងចក្រសហគ្រាសទាំងអស់បំពាក់ ឧបករណ៍តាមដានស្វ័យប្រវត្តិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់រោងចក្រសហគ្រាសទាំងអស់បំពាក់ ឧបករណ៍តាមដានស្វ័យប្រវត្តិ



 ភ្នំពេញ:ថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវ និងជំរុញឱ្យរោងចក្រសហគ្រាស ទាំងអស់ បំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស លើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជាកាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងការពារប្រយោជន៍ជូនដល់រោងចក្រសហគ្រាស។

ការអំពាវនាវនេះ ស្របពេលក្រសួងបរិស្ថាន ចាប់ផ្តើមផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាម រោងចក្រ សហគ្រាស តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹកជាច្រើនទៀត។

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ឧបករណ៍តាមដានស្វ័យប្រវត្តិនេះតម្លៃប្រហែល៤ម៉ឺនដុល្លារ តែឯកឧត្តមនឹងសិក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បញ្ចុះមកត្រឹម ៥០ភាគរយ ពោលគឺ តម្លៃ២ម៉ឺនដុល្លារ ដើម្បីឲ្យសហគ្រាសមានលទ្ធភាពទិញយកទៅដាក់បំពាក់តាមរោងចក្រសហគ្រាស ងាយស្រួលគ្រប់គ្រងការបញ្ចេញសំណង់រាវ ជាចំណែកជួយសម្អាតបរិស្ថានផ្ទៃទឹក លើកកម្ពស់សុខភាពប្រជាជន និងការពារដល់បរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។

តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថានពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវ៕

No comments:

Post a Comment

Pages