អភិបាលស្រុកស្ទោងអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន: - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន:

 



លោកបានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវកៅស៊ូ DBFT 2 ជាន់ឆ្លងកាត់ឃុំរុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024។

ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវរុះរើសំណង់អនាធិបតេយ្យផ្សេងៗជាបន្ទាន់ ជាពិសេសអគ្គិសនីព្រះដំរីត្រូវរុសរើបង្គោលភ្លើងឲ្យបានទាន់ពេលវេលាជៀសវាងការដាច់ភ្លើងនៅពេលដែលការសាងសង់ផ្លូវទៅដល់។

លើសពីនេះ លោកក៏បានណែនាំដល់រដ្ឋបាលឃុំក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា  ក្នុងការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យផ្សេងៗនៅសល់ខាងផ្លូវ ដូចជាការសាងសង់តូបលក់ដូរ ការចាក់ដីខ្ពស់លិចផ្លូវការដាំដើមឈើផ្សេងៗនិងរបងផ្ទះជាដើម ដែលជាដែលជាការនាំឲ្យឆាប់ខូចខាតផ្លូវនាំឲ្យកកស្ទះលូដែលអាចបង្កឲ្យទឹកជន់លិចផ្លូវផងដែរ។

ទន្ទឹមនឹងនេះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងស្រុកស្ទោង បានសាទរក្រៃលែងជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់ពិបាកធ្វើដំណើរជាយូមកហើយ ដែល នៅខែវស្សាត្រូវទឹកលិចលុយកាត់ភក់ផុង រីឯនៅរដូវប្រាំងត្រូវដីហុយទ្រលោមពិបាកទាំងការធ្វើដំណើរនិងរស់នៅប្រចាំថ្ងៃ ហើយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុកស្ទោង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ដែលបានកសាងផ្លូវកៅស៊ូ២ជាន់ ជាទ្រព្យធនដ៏មហាសាល ចងដៃពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើឡើងថែមទៀត។

គួរបញ្ជាក់ផងដែរថាផ្លូវដែលត្រូវសាងសង់នៅពេលនេះ មានប្រវែង ៨.៧១គម មានទទឹង៨.០០ម ឆ្លងកាត់ឃុំរុងរឿងនិងឃុំព្រះដំរី  ស្រុកស្ទោង ដែលជាគម្រោងថវិកាសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។






















No comments:

Post a Comment

Pages