ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញចុះពិនិត្យផ្ទះ ផ្លូវ រួមនឹងស្រះទឹកសម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ ស្ថិតនៅក្នុងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ចំណែកខាងអាជ្ញាធរដែនដីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរនិងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច គ្រប់ផ្នែកផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗ ដែលនៅសេសសល់ដូចជា ផ្លូវគម នាគមន៍ ស្រះទឹក សម្រាប់ប្រេីប្រាស់ ភ្លេីងអគ្គិសនីជាដេីមឆ្ពោះមកកាន់តំបន់នេះ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋាននៅទីនេះត្រូវធានានូវគុណភាពស្របតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត គឺជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ សម្តេចតែងតែគិតគូ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យនិងមានជីវភាពល្អប្រសើឡើង៕
No comments:
Post a Comment