ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៃមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសួយឡាវយិនកម្ពុជា បានមកពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន ១,៥០០នាក់ ក្នុងឃុំសំឡី និងឃុំត្នោត នៃស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៃមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសួយឡាវយិនកម្ពុជា បានមកពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន ១,៥០០នាក់ ក្នុងឃុំសំឡី និងឃុំត្នោត នៃស្រុកកំពង់រោទិ៍

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសហការី ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៃមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសួយឡាវយិនកម្ពុជា តាមរយៈសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១,៥០០នាក់ ក្នុងឃុំចំនួន ០២ នៃស្រុកកំពង់រោទិ៍  គឺឃុំសំឡី ចំនួន ១,០០០ នាក់ និងឃុំត្នោត ចំនួន ៥០០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា ព្រៃម្នាស់ ឃុំសំឡី ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ព្រះសង្ឃវត្តព្រៃម្នាស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធាន OD ជីភូ លោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ សាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃម្នាស់ ក្រុមគ្រូពេទ្យមកពីមណ្ឌលសុខភាពខ្សែត្រ លោកមេឃុំខ្សែត្រ មេឃុំត្នោត លោក លោកស្រីក្រុមប្រឹក្សាឃុំខ្សែត្រ និងឃុំត្នោត  កងកំលាំងទាំង៣ ប្រជាការពារ និងប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលជំងឺ។ បន្ទាប់ពីធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរួចមក ក្រុមគ្រូពេទ្យបានផ្តល់ជូនក្នុងអ្នកជំងឺម្នាក់ៗទទួលបានកញ្ចប់ថ្នាំមួយកញ្ចប់ ទៅតាមប្រភេទនៃជំងឺ និងអង្ករចំនួន ១០គីឡូ ។ ក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា បានចំណាយគិតជាថវិកាសរុប ចំនួន ៣៥,០០០ ដុល្លារ ។





















No comments:

Post a Comment

Pages