លោកសាយ គឹមឡម បានលើកឡើងថា ការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូទីក្រុងហូជីមិញគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងរវាងផ្នែកសឹករង ក៏ដូចជារដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកសាយ គឹមឡម បានលើកឡើងថា ការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូទីក្រុងហូជីមិញគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងរវាងផ្នែកសឹករង ក៏ដូចជារដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 



ខេត្តកំពង់ធំ៖នៅព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤លោកសាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងនិងសហការី បានអញ្ជើញស្វាគមន៍គណៈប្រតិភូខណ្ឌទី១នៃទីក្រុងហូជីមិញ ដឹកនាំដោយលោកឡេ ដឹកថាញ់ដែលបានដឹកនាំប្រតិភូមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ ជូនដល់ថ្នាក់ដឹកនាំផ្នែកសឹករងស្ទោង នៃខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះ លោកបានលើកឡើងថា ការសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូខណ្ឌទី១ នៅក្នុងឱកាសនេះគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងថែមទៀតរវាងផ្នែកសឹករង ក៏ដូចជារដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

លើសពីនេះលោកក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានគណៈប្រតិភូនៅពេលនេះក៏ដូចជាសហការយ៉ាងពេញទំហឹង ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមដែលបានពាក់លីជីវិតដើម្បីជាតិមាតុភូមិកម្ពុជាឥតស្តាយស្រណោះ ឲ្យរួចផូតពីវាលពិឃាត អាវខ្មៅ ប៉ុល ពត កាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ១៩៧៩ តាមការស្នើសុំ ពីភាគីជាមិត្ត។

ទន្ទឹមនឹងនេះ លោកឡេ ដឹកថាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ផ្នែកសឹករងស្ទោង និងរដ្ឋបាលស្រុកស្ទោង ជាពិសេស រាជរដ្ឋបាលកម្ពុជា ដែលបាន និងតែងតែនិងកំពុងសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបាត់ខ្លួននិងកំពុងរកឃើញជាបន្តបន្ទាប់ផងដែរ។

ជាចង់បញ្ចប់លោក សាយ គឹមឡម ក៏បានប្រសិទ្ធិពរជ័យមហាបបរប្រសើរ  សូមទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ សូមពុទ្ធពរជ័យទាំងបួនប្រការចូរកើតមានឡើងដល់ លោកឡេ  ដឹកថាញ់ និងគណៈប្រតិភូ និងប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ផងដែរថានៅ ក្នុងកម្មវិធីនេះក៏មានការជប់លៀងពិសាអាហារសាមគ្គីប្រកបដោយរសជាតិឆ្ងាញ់ពិសារនិងស្និទ្ធស្នាលបំផុតផងដែរ។
















No comments:

Post a Comment

Pages