ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំទទួល ផលប្រយោជន៍ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង ១.កន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង? ទើបមានបើកល្បែងដូចជា(យូគី)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាចូលលេងភ្លូកទឹក ភ្លូកដី ទាំងយប់ទាំងថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំង និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែង(យូគី)ខុសច្បាប់ នៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ ។
ប្រភពដដែបានបន្ថែមថា! បុគ្គលដែលហ៊ានបើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងដែលមានទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ នោះទេ ?
ហេតុ!ដូច្នេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត គូរត្រួតពិនិត្យឡេីងវិញផង ចំពោះ បុគ្គលដែលហ៊ានបើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខសង្គម នៅក្នុងមូលដ្ឋាន របស់ពួកគាត់ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត បានអំពាវនាវយ៉ាងទទូចទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់មន្ត្រី ក្រោម ឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ គ្រប់គ្រងដោយលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីបង្រឹងសន្តិសុខសង្គម៕
No comments:
Post a Comment