ស្នងការខេត្តសៀមរាបថ្មី ប្ដេជ្ញាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន… - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ស្នងការខេត្តសៀមរាបថ្មី ប្ដេជ្ញាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន…

 



សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ និងប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងពិធីប្រកាសនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
-ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។
-ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យ នូវគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
-ទី៣៖ តម្កល់ផលប្រយោជន៍ជាតិជាធំ ចាត់ទុកប្រជាពលរដ្ឋជាគ្រួសារតែមួយ បម្រើពួកគាត់ ដោយភក្ដីភាព។ ទន្ទឹមនោះធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគិននិងភ្ញៀវទេសចរ បរទេស ដែលមកវិនិយោគ ស្នាក់នៅ ប្រកបរបរ ធ្វើអាជីវកម្ម ឬធ្វើទេសចរកម្សាន្ដនៅក្នុងទឹកដី នៃខេត្តសៀមរាបនេះ តាមរយៈការរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីទេសចរណ៍
និងគោលនយោបាយជាតិស្តីពី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។
-ទី៤៖ គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
-ទី៥៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ តម្លាភាព រក្សានិងបង្កើនចំណង សាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនោះ ខិតខំលើកកម្ពស់គុណភាពកងកម្លាំង ទាំងសមត្ថភាពជំនាញ វិន័យ សេចក្តីថ្លៃថ្នូ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ។
-ទី៦៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋានឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋឦ
-ទី៧៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ទាំងនៅក្នុងខេត្ត និងខេត្តជាប់ ព្រំប្រទល់ ដើម្បីរួមសហការគ្នាក្នុងការរក្សាការពារនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តសៀរាម ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង៕







No comments:

Post a Comment

Pages