កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៧ នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀនជិត ១គីឡូក្រាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៧ នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀនជិត ១គីឡូក្រាម

 


ស្វាយរៀង៖  សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៧ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់ជិត ១គីឡូក្រាម។   
យោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើង
នៅវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទីតាំងផ្ទះល្វែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ១.ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ២.ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិវៀតណម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៣.ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៤.ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៥.ឈ្មោះ ដន ធីង្វៀង  ភេទស្រី អាយុ៣០ ឆ្នាំជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។  ៦.ឈ្មោះ ង្វៀង វាំងទឹង  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង ៧.ឈ្មោះ ឡី ឡី  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នសណ្ឋាគារបារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ 
ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាសារធាតុញៀនចម្រុះសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់) រួមទាំងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ តូច សាវឿន





No comments:

Post a Comment

Pages